Toyota RAV4 Plug-in Hybrid ប្រទះឃើញបើកលើផ្លូវលើកដំបូង

Toyota កំពុង​សាក​ល្បង​រថយន្ត​ RAV4 ប្រភេទ​ថ្មី Plug-in Hybrid ដែល​រថយន្ត​ប្រភេទ​នេះ​អាច​​បើកបរ​ដោយ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ និង​អាច​សាក​ភ្លើង​បាន។

តាម​រូបភាព​ដែល​គេ​ថត​បាន​ គេ​អាច​ឃើញ​ថា​ RAV4 ប្រភេទ​ថ្មី​នេះ មិន​មាន​រូបរាង​​ពិសេស​ខុស​ពី​ប្រភេទ​ធម្មតា​​នោះ​ទេ។ នៅ​ផ្នែក​ចំហៀង​ខាង​ក្រោយ​ គេ​ឃើញ​រន្ធ​សាក​​ថ្ម​ ដែល​មាន​បិទ​បាំង​ដោយ​​បង់​ស្អិត​ពណ៌​ខ្មៅ។

ពាណិជ្ជកម្ម

ដំណឹង​លម្អិត​ជុំវិញ​រថយន្ត​ RAV4 ប្រភេទ​ថ្មី​នេះ គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ គេ​រំពឹង​ថា​វា​នឹង​ប្រើ​ម៉ាស៊ីន​​ ៤ ស៊ីឡាំង ចំណុះ ២,៥ លីត្រ ដូច​មាន​លើ​ប្រភេទ​ Hybrid ប៉ុន្តែ​អាច​នឹង​បំពាក់​ម៉ូទ័រ​អគ្គិសនី​ខ្លាំង​ជាង​មុន ដើម្បី​អាច​បើកបរ​ដោយ​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ​ឆ្ងាយ៕

Sponsored