Toyota Yaris ឆ្នាំ២០២០ ចាប់ផ្តើមចូលរោងចក្រផលិតនៅបារាំង

Toyota បានចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត Yaris ស៊េរីឆ្នាំ២០២០ របស់ខ្លួន នៅក្នុងស្រុក Valenciennes ប្រទេសបារាំង។

Toyota Yaris ជំនាន់ទី៤ នេះ គឺជារថយន្តខ្នាតតូចដំបូងបង្អស់ដែលប្រើគ្រោងឆ្អឹង Toyota New Global Architecture (TNGA) ដែលធ្វើឲ្យដំណើរការរបស់វាកាន់តែប្រសើរ ជាពិសេសជួយដល់ការបើកបរ, ការយកចង្កូត, សុវត្ថិភាព និងការឌីហ្សាញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yaris ជំនាន់ទី៤ នេះ សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​បំផុត ដោយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ប្រេង​ប្រមាណ ២,៨ លីត្រ សម្រាប់​ប្រភេទ Yaris Hybrid។ Yaris Hybrid ​មាន​ម៉ាស៊ីន​ចំណុះ ១,៥ លីត្រ ដែល​បង្កើត​កម្លាំង​បាន​ ៨៩ សេះ បូក​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​មាន​កម្លាំង ៧៩ សេះ។

រថយន្ត​នេះ​ក៏​មាន​ប្រភេទ​ធម្មតា​មិនប្រើ Hybrid ផង​ដែរ ដែល​វា​មាន​ម៉ាស៊ីន ១,៥ លីត្រ ភ្ជាប់​នឹង​ប្រអប់​លេខ​​ដៃ ៦ វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​មួយ ឬ​ប្រើ Direct Shift-CVT ដែល​មាន​ប្រព័ន្ធ​បើកបរ​​ប៉ុង​ពីរ និង​ប៉ុង​មួយ។ មាន​មួយ​ទៀត​គឺ​​ប្រភេទ​ម៉ាស៊ីន ១,០ លីត្រ ដែល​មាន​កម្លាំង ៦៨ សេះ ភ្ជាប់​នឹង Super CVT-i និង​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម