Toyota Yaris ប្រភេទ ២កៅអី ចេញលក់នៅប្រទេសមួយនេះ ក្នុងតម្លៃជាង ២ម៉ឺនដុល្លារ

(អេស្ប៉ាញ) បន្ទាប់ពីប្រកាសចេញនូវជំនាន់ទី៤ នៃរថយន្ត Yaris នៅអឺរ៉ុបកាលពីមួយឆ្នាំកន្លងទៅ ក្រុមហ៊ុន Toyota បានបន្តចេញម៉ូឌែលថ្មីនៃត្រកូលនេះ ដែលមានឈ្មោះថា ECOVan សម្រាប់ទីផ្សារអេស្ប៉ាញ។

ចាប់ផ្តើមជាមួយរូបរាងផ្នែកខាងក្រៅ រថយន្ត Yaris ECOVan គឺពុំមានភាពខុសប្លែកគ្នាពីម៉ូឌែលប្រភេទ ៥កៅអីឡើយ លើកលែងតែទ្វាផ្នែកខាងក្រោមប៉ុណ្ណោះ។ រីឯផ្នែកខាងក្នុង បំពាក់ជាមួយកៅអីចំនួន ២, អេក្រង់កម្សាន្តទំហំ ៧ ឬ៨អ៊ីញ NIGកាំម៉េរាមើលក្រោយ រីឯផ្នែកខាងក្រោយអាចផ្ទុកបានឥវ៉ាន់ចំនួន ២៨៦លីត្រ ឬទម្ងន់ ៤៣០គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Yaris ECOVan ដំណើការដោយម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ១១៤សេះ និងកម្លាំងរមួល ១២០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ e-CVT។

សម្រាប់រថយន្ត Yaris ECOVan មាន ២ជម្រើសម៉ូឌែលគឺ Business Plus តម្លៃ ២៧ ៥៨៧ដុល្លារ និង Active Tech តម្លៃចាប់ពី ២៨ ៩១៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម