Toyota Yaris លែងមានជីវិតបន្តលើទីផ្សារប្រទេសឥណ្ឌា ព្រោះហេតុផលមួយនេះ

រថយន្ត Toyota Yaris ពិតជាទទួលបានប្រជាប្រិយយ៉ាងខ្លាំងនៅលើទីផ្សារអ៊ឺរ៉ុប ប៉ុន្តែវាពិតមានភាពផ្ទុយគ្នាយ៉ាងខ្លាំងសម្រាប់តីផ្សារប្រទេសឥណ្ឌា ខណៈពេល Toyota សម្រេចចិត្តមិនបន្តជីវិតអោយរថយន្តចាប់ពីថ្ងៃទី ២៧ ខែកញ្ញានេះទៅ ដោយសារតែការលក់យឺតយ៉ាវ។

ក្រុមហ៊ុន Toyota បានធ្វើការចេញលក់រថយន្ត Yaris នៅក្នុងប្រទេសឥណ្ឌាក្នុងឆ្នាំ២០១៨ ដែលជារថយន្តប្រភេទ Sedan ដែលត្រូវបានគេស្គាល់ថាជារថយន្ត Yaris Ativ ឬ Vios នៅលើទីផ្សារប្រទេសអេស៊ាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល ៣ឆ្នាំនេះ រថយន្ត Yaris លក់បានតែចំនួន ១៩ ៧៨៤គ្រឿងប៉ុណ្ណោះ ខណៈពេលគូរប្រគួរប្រជែងដូចជា Honda City, Hyundai Verna និង Maruti Suzuki Ciaz ក៏មានការធ្លាក់ចុះដូចគ្នា ដោយតែអិតិជនចាប់ផ្តើមចាប់អារម្មណ៍ទិញរថយន្ត SUV វិញ។

រថយន្ត Toyota Yaris បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ កម្លាំង ១០៧សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ឬប្រអប់លេខដៃ ៥វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម