Toyota វិនិយោគឡើងវិញជាមួយ Isuzu សម្រាប់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ និងឡានអគ្គិសនី

ក្រុមហ៊ុន Toyota Motor នឹងធ្វើការវិនិយោគឡើងវិញនៅក្នុងក្រុមហ៊ុន Isuzu Motors ខណៈក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ជប៉ុននេះ ព្យាយាមបង្កើនការជំរុញរបស់ខ្លួនទៅក្នុងបច្ចេកវិទ្យា ដូចជា ការបើកបរដោយស្វ័យប្រវត្តិ និងយានយន្តអគ្គិសនី។

ក្រុមហ៊ុន Toyota នឹងចំណាយប្រាក់ចំនួន ៤២,៨ ពាន់លានយ៉េន (៣៩៤ លានដុល្លារ) ដើម្បីទទួលបានភាគហ៊ុន ៤,៦ ភាគរយនៅក្នុងក្រុមហ៊ុន Isuzu ក្នុងរយៈពេលតែ ៣ ឆ្នាំប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកទាំងពីរ បានបញ្ចប់ការសហការណ៍ពីមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការវិនិយោគឡើងវិញនេះគឺជាផ្នែកមួយនៃភាពជាដៃគូថ្មីដែលពាក់ព័ន្ធជាមួយក្រុមហ៊ុន Hino Motors ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងរបស់ Isuzu។

ដោយឡែក ក្រុមហ៊ុន Isuzu ក៏នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុន Toyota ដែលមានតម្លៃស្មើគ្នានឹងទឹកប្រាក់ខាងលើ ដែលជាផ្នែកមួយនៃប្រតិបត្តិការផងដែរ។

ក្រុមហ៊ុនទាំងនេះកំពុងតែធ្វើជាដៃគូនឹងគ្នា ដើម្បីជាមធ្យោបាយមួយរួមបញ្ចូលភាពខ្លាំងរបស់ក្រុមហ៊ុន Isuzu និង Hino នៅក្នុងអាជីវកម្មរថយន្តពាណិជ្ជកម្ម (commercial vehicles) ដោយ Toyota ហៅវាថា បច្ចេកវិទ្យា CASE ដែលមានន័យថា Connected, Autonomous, Shared និង Electric vehicles៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម