VinFast ទទួលបានការឯកភាពលើការសាងសង់រោងចក្រនៅសហរដ្ឋអាមេរិក

[បរទេស] ជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្ត VinFast របស់វៀតណាម ដោយទទួលបានលិខិតអនុញ្ញាត្តអោយមានការសាងសង់រោងចក្រោដំឡើងរថយន្តនៅរដ្ឋ North Carolina ដែលមានគម្រោងទំហំទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមបានទទួលពានរង្វាន់ “Air Permit” (ដោយសារតែ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី) ដែលជាពានរង្វាន់នៃការចូលរួមការពារបរិស្ថាន ពីការបំភាយឧស្ម័នពុល ដែលនឹងអនុញ្ញាតឱ្យវាចាប់ផ្តើមការសាងសង់រោងចក្រនៅដំណាក់កាលទី១។ គេហទំព័ររបស់នាយកដ្ឋានការពារផលប៉ះពាល់បរិស្ថាននៃរដ្ឋ North Carolina បានបង្ហាញថា ការស្នើសុំការអនុញ្ញាតត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ហើយវាត្រូវបានអនុម័តនៅថ្ងៃទី 9 ខែកុម្ភៈ ។ ក្រុមហ៊ុន VinFast និយាយថា រោងចក្រដំណាក់កាលទី១នៃការដំឡើងនោះ នឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។

សារព័ត៌មាន Reuters បានកត់សម្គាល់ថាដំណាក់កាលទី១ នៃគម្រោងនេះ ក្រុមហ៊ុនវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារទៅក្នុងរោងចក្រដំឡើងដែលនឹងអាចផលិតរថយន្តបាន ១៥០ ០០០គ្រឿងក្នុងមួយឆ្នាំ ហើយដំណាក់កាលទី២ នឹងផ្តោតលើការផលិតបន្ទះថ្ម សម្រាប់រថយន្តអគ្គិសនីផ្ទាល់នៅសហរដ្ឋអាមេរិច។ ក្រុមហ៊ុន VinFast មានមហិច្ឆតាចង់ប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោកមួយចំនួននៅសហរដ្ឋអាមេរិក ហើយថ្មីៗនេះបានធ្វើការដឹកជញ្ជូនរថយន្តរាប់រយគ្រឿងដែលផលិតនៅប្រទេសវៀតណាម ទៅកាន់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ មួយក្នុងចំនោមម៉ូដែលដំបូងដែលវាកំពុងដាក់លក់គឺរថយន្តអគ្គិសនី VF 8 Eco City Edition ដោយរថយន្តម៉ូដែលនេះមានសមត្ថភាពអាចបើកបរបានចម្ងាយជាង ៣៣៣ គ.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម