VinFast ប្រកាសផែនការនាំយករថយន្តរបស់ខ្លួនទៅកាន់ទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ាន

[បរទេស] ប្រធានក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast និងជាអនុប្រធានក្រុមហ៊ុន Vingroup លោកស្រី Le Thi Thu Thuy បានធ្វើការប្រកាសនៅឯពិព័រណ៍ Future Mobility Asia ថា ក្រុមហ៊ុនមានគោលបំណងនាំយករថយន្តអគ្គិសនីរបស់ខ្លួនទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅនៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០២៣ ។

នេះជាលើកដំបូងសម្រាប់ VinFast បានចូលរួម Future Mobility Asia 2023 ដែលជាការតាំងពិពណ៌ឯកទេសខាងអគ្គិសនីនៃយានជំនិះនៅអាស៊ី ក្នុងគោលបំណងនាំចេញផលិតផលរថយន្តអគ្គិសនីជាច្រើនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍នាពេលអនាគត។ ក្នុងនោះ លោកស្រីបាននិយាយថា ការពង្រីកចូលទៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍គឺជាផ្នែកនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្តវៀតណាម ដោយក្រុមហ៊ុនមានគម្រោងក្នុងការនាំយករថយន្តអគ្គិសនីចំនួន ៤ ម៉ូដែលដំបូងនៅក្នុងទីផ្សារអន្តរជាតិ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា នៅក្នុងពិព័រណ៌នេះ VinFast បានបង្ហាញ និងរៀបចំការសាកល្បងរថយន្តអគ្គិសនីចំនួន ៣ ម៉ូដែលរួមមាន VF e34, VF 8 និង VF 9 ដោយផ្តល់ឱកាសក្នុងការទទួលបានបទពិសោធន៍ពីផលិតផលសម្រាប់អ្នកទស្សនា និងដៃគូឧស្សាហកម្ម ។ មិនត្រឹមតែប៉ុណ្ណោះ នេះជាលើកទីមួយហើយដែល VinFast បានដាក់បង្ហាញជាផ្លូវការនៅម៉ាកយីហោ និងផលិតផលរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ផែនការរបស់ខ្លួនក្នុងការឈានទៅដល់ទីផ្សារក្នុងតំបន់ បន្ថែមពីលើទីផ្សារសំខាន់ៗនៅអាមេរិកខាងជើង និងអឺរ៉ុប។

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តវៀតណាមមានផលិតផលរថយន្តពេញនិយមជាច្រើនពីទំហំ A ដល់ E រួមមាន VF e34, VF 5, VF 6, VF 7, VF 8 និង VF 9 នឹងត្រកូលអគ្គិសនីចំនួន ៨ ម៉ូដែលផងដែរ ។

តំណាងក្រុមហ៊ុន VinFast បាននិយាយថា “បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ គឺជាទីផ្សារប្រើប្រាស់រថយន្តអគ្គិសនីដ៏មានសក្តានុពល ធំទូលាយសម្រាប់ការអភិវឌ្ឍន៍ និងកំណើនយ៉ាងឆាប់រហ័ស” ។ លើសពីនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ាននឹងក្លាយជាអានុភាពក្នុងការអភិវឌ្ឍន៍ផលិតផល និងប្រព័ន្ធអេកូឡូស៊ីសេវាកម្មរបស់ VinFast និង Vingroup នាពេលអនាគត”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម