Volkswagen បន្តបញ្ចេញរូបភាព teaser នៃរថយន្តភីកអាប់ដ៏ប្រណិតរបស់ខ្លួន Amarok មុនពេលបង្ហាញខ្លួនជាផ្លូវការ​ (មានវីដេអូ)

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានបន្តធ្វើការ​បង្ហាញ​ចេញនៅរូបភាព​ teaser ​ដែល​បង្ហាញ​ពី​រូបភាព​រួម​នៃ​រថយន្ត​ភីកអាប់ Amarok ព្រម​ទាំង​ព័ត៌មាន​លម្អិត​អំពី​ប្រព័ន្ធ​ភ្លើង។ ក្នុងនោះ VW បានដាក់ Amarok ជាម៉ូដែលភីកអាប់ដ៏ប្រណិតរបស់ខ្លួន ជាមួយជម្រើសទ្វារ ២ និងទ្វារ៤ ហើយ រំពឹងថានឹងត្រូវដាក់បង្ហាញនៅចុងឆ្នាំនេះ។

សម្រាប់ម៉ូដែលទាំងអស់របស់ Amarok ត្រូវបានបំពាក់ដោយចង្កៀង LED ស្តង់ដារ ប៉ុន្តែម៉ូដែលកម្រិតខ្ពស់នឹងបំពាក់ជាមួយចង្កៀងប្រភេទ IQ.Light matrix LED ។ បច្ចេកវិទ្យា Matrix LED ដែលមានអំពូល LED ជាច្រើននៅខាងក្នុងជួយគាំទ្រមុខងារដូចជាឡើងចុះដោយស្វ័យប្រវត្តិដើម្បីជៀសវាងការចាំងពីរថយន្តបើកបរផ្ទុយគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តភីកអាប់ដ៏ប្រណិត​Volkswagen Amarok ត្រូវបានសន្យាថានឹងទទួលបានបច្ចេកវិទ្យាទំនើបៗជាច្រើន។ ដោយក្នុងនោះ ក្រុមហ៊ុន Volkswagen បានបញ្ជាក់ថា Amarok នឹងមានមុខងារជំនួយអ្នកបើកបរជាង ៣០ រួមទាំងកៅអីអ្នកបើកបរអាចលៃតម្រូវបាន ១០ ទិសដៅ ឧបករណ៍បំពងសំឡេងផ្តាច់មុខ និងកុងទ័រព័ត៌មានឌីជីថលផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់បាននិយាយថា រថយន្តភីកអាប់ Amarok នឹងមានជម្រើសម៉ាស៊ីនសាំងចំនួន១ និងជម្រើសម៉ាស៊ីនម៉ាស៊ូតដល់ទៅ ៤ ដែលមានចំណុះ ២,០ លីត្រ ៣,០ លីត្រ រួមមានប្រភេទបើកបរ RWD, AWD ឬ 4WD។

គួរឲ្យដឹងថា រថយន្ត Amarok ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ជាម៉ូដែល​ស្តង់ដារ, Life and Style, PanAmericana និង Aventura។ បន្ថែមពីនេះ ម៉ូដែលខ្ពស់បំផុតទាំងពីរគឺផ្តោតលើការបើកបរលើផ្លូវលំបាន ឬ Off-Road ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម