ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Xiaomi ប្រកាសប្រមូលឡានអគ្គិសនី SU7 ប្រភេទ Standard Edition ជាង ១០ម៉ឺនគ្រឿងមកវិញ ព្រោះបញ្ហាមួយនេះ…

Xiaomi ប្រកាសប្រមូលឡានអគ្គិសនី SU7 ប្រភេទ Standard Edition ជាង ១០ម៉ឺនគ្រឿងមកវិញ ព្រោះបញ្ហាមួយនេះ…

ក្រុមហ៊ុន Xiaomi Automobile Technology Co., Ltd. បានធ្វើការប្រកាសប្រមូលមកវិញនូវរថយន្តអគ្គិសនី SU7 ប្រភេទ Standard Edition ចំនួន ១១៦ ៨៨៧គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ដោយសារបញ្ហាដែលអាចកើតឡើងនៃប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ L2 (L2 Highway Autopilot Assistance)។

ការ​ប្រមូល​មក​វិញ​នេះ​ទំនង​ជា​អាច​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​លើ​ផ្លូវ​ហាយវ៉េ​កាលពី​ខែ​មីនា ដែល​និស្សិត​សាកលវិទ្យាល័យ​បី​នាក់​បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​រថយន្ត​របស់​ពួក​គេ​បាន​ប៉ះ​នឹង​របាំង​ចែក​ផ្លូវ​ក្នុង​ពេល​មាន​ស្ថានភាព​ធ្វើ​ផ្លូវ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi គ្រោងនឹងដោះស្រាយបញ្ហានេះតាមរយៈការអាប់ដេតកម្មវិធី OTA ដោយមិនគិតថ្លៃដល់ម្ចាស់យានយន្ត។ ក្រុមហ៊ុននឹងជូនដំណឹងដល់អតិថិជនដែលរងផលប៉ះពាល់តាមរយៈសារជាអក្សរ និងតាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម