[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធថ្មីម៉ូដែល P7+ ដែលជារថយន្តអគ្គិសនីសុទ្ធមានប្រសិទ្ធភាពបំផុតមួយលើពិភពលោក អាចបើកបរបានគ្រប់ស្ថានភាពសម្រាប់នៅទីផ្សារប្រទេសចិន ។
សម្រាប់ប្រសិទ្ធភាពរបស់រថយន្តប្រភេទ Sedan នេះ គឺផ្អែកលើការធ្វើចេញពីតេស្ត CLTC របស់ប្រទេសចិន ដែលផ្តល់តួលេខដែលខ្ពស់ជាងការប៉ាន់ស្មានរបស់ EPA ប្រហែល ៣៥% ។ ដោយគិតពីចំណុចនេះ P7+ នឹងមានប្រសិទ្ធភាពស្រដៀងគ្នាទៅនឹងរថយន្ត Tesla Model 3 និងប្រហែលដូចគ្នាទៅនឹង Hyundai Ioniq 6 ។
យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន រថយន្តអគ្គិសនីសុទ្ធ Xpeng P7+ អាចបំពាក់ជាមួយអាគុយទំហម ៧៦,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៣ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានលម្អិតបន្ថែមក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមួយនេះ នៅមុនទាន់បង្ហាញនៅឡើយទេ ៕