ប្រមាញ់បានឡាន Lamborghini Urus Evo ថ្មី ត្រៀមឆ្លើយតប SUV ដំបូងរបស់ Ferrari

ចាប់តាំងពីពេល Lamborghini Urus បានបង្ហាញខ្លួនក្នុងឆ្នាំ២០១៨ មក ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានចូលរួមប្រឡូក ក្នុងវិស័យ Super SUV ដោយ Aston Martin បានចេញម៉ូដែល DBX ខណៈពេលដែល Ferrari កំពុងត្រៀមខ្លួនបញ្ចេញ SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល Purosangue។

ដើម្បីជាការឆ្លើយតបទៅវិញ ក្រុមហ៊ុន Lamborghini កំពុងតែត្រៀមខ្លួនបញ្ចេញការអាប់ដេតសម្រាប់ម៉ូដែល Urus ហើយថ្មីៗនេះគេក៏ប្រមាញ់បានជាលើកដំបូង នៃរថយន្ត Urus ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lamborghini Urus ថ្មីនោះ កំពុងតែត្រូវបានគេយកទៅធ្វើតេស្តនៅលើព្រិល ជាមួយនឹងរថយន្ត Urus បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ Urus ថ្មីដែលទំនងជាគេហៅថា Urus Evo នោះត្រូវបានបិទបាំងយ៉ាងជិត មិនឲ្យមើលឃើញអ្វីឡើយ ក្រៅពីចង្កៀងមុខ និងចង្កៀងក្រោយបន្តិច។

យ៉ាងណាមិញ ក្រុមហ៊ុន Lamborghini បានបញ្ជាក់រួចមកហើយថា រថយន្ត Urus Evo នឹងមានជម្រើសម៉ាស៊ីន Plug-in Hybrid។​ Urus Evo ទំនងជាបង្ហាញខ្លួននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។

គួរឲ្យដឹងថា Lamborghini Urus បច្ចុប្បន្នមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៦៤១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៦វិនាទី ហើយមានល្បឿនអតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម