[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញនូវម៉ូឌែល NEOS ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ដែលត្រូវបានដាក់តាំងបង្ហាញនៅឯពិរពណ៍ Tokyo Motor Show កាលពីឆ្នាំ ២០១៩ កន្លងមកនេះ ជាមួយការត្រៀមបង្ហាញខ្លួនជាផ្លូវការខាងមុខនេះ។
សម្រាប់ម៉ូតូអគ្គិសនី Yamaha NEOS បានអភិវឌ្ឍន៍ទ្បើងលើគំរូម៉ូតូអគ្គិសនី Yamaha E02 នឹងត្រូវបានផលិតលក់សម្រាប់ទីផ្សារអ៊ឺរ៉ុប និងអាស៊ីក្នុងឆ្នាំ ២០២២។
ម៉ូតូអគ្គិសនី Yamaha NEOS ត្រូវបានគេរំពឹងថាការរចនារូបរាងបែបទាន់សម័យ ដោយវាបានបំពាក់នូវចង្កៀងមុខប្រភេទ LED, កុងទ័រឌីជីថល, រន្ធសាក USBជាដើម។ ខណៈដែលម៉ូតូអគ្គិសនី Yamaha NEOS មិនទាន់បង្ហាញអំពីកម្លាំងថាមពលអគ្គិសនីនៅទ្បើយទេ។
គួរឱ្យដឹងថាក្រុមហ៊ុន Yamaha ក៏បានប្រកាសអំពីម៉ូតូអគ្គិសនី E01 និង E02 កាលពីកន្លងទៅនេះដែរនឹងត្រៀមចេញក្នុងឆ្នាំ ២០២២ ពេលខាងមុខឆាប់ៗនេះផងដែរ។
សូមបញ្ជាក់ថាក្រុមហ៊ុនផលិតម៉ូតូ Yamaha ត្រូវបានគេរាយការណ៍ថាម៉ូតូអគ្គិសនី NEOS នឹងត្រូវបានចេញជាផ្លូវនាពេលខាងមុខ ជាមួយការរំពឹងទុកថាលក្ខណៈពិសេសនៃម៉ូទ័រអគ្គិសនី និងថ្មនឹងត្រូវបង្ហាញ រួមទាំងចម្ងាយអតិបរមាដែលអាចរត់បាន និងពេលវេលានៃការសាកថ្មជាដើមពេលប្រកាសជាផ្លូវការ៕