Yamaha បញ្ចេញម៉ូតូស៊េរីថ្មី ដែលរូបរាងស្រដៀងគ្នានឹង Scoopy mini

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូតូ Vivo ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែប Classic ដែលមើលទៅស្រដៀងគ្នាទៅនឹង Scoopy mini សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

ការឌីហ្សាញនៃម៉ូតូ Yamaha Vino នេះគឺស្រដៀងគ្នានឹងទៅ Scoopy mini ត្រង់តួខ្លួនរបស់វាដោយចង្កៀងមុខ-ក្រោយរាងមូល, កែបអង្គុយ, កញ្ចក់មើលក្រោយ, កុងទ័រធម្មតាសម្រាប់មើលល្បឿន និងសាំងជាដើម។ បន្ថែមពីនេះវាក៏មានឆ្នាំងសាកទំហំ ១២V ជាមួយនឹងការបិទម៉ាស៊ីនអូតូនៅពេលម៉ូតូចតទាំងស្រុងដើម្បីជួយសន្សំសំចៃប្រេងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ម៉ូតូអូតូនេះបំពាក់នូវម៉ាស៊ីនសាំងចំណុះ ៥០សេសេ ទំហំ ១​ស៊ីទ្បាំង ផលិតកម្លាំង ៤,៥សេះ និងកម្លាំងរមួល ៤,‌១ញ៉ូតុនម៉ែត្រ ដែលម៉ូតូនេះជាប្រភេទអូតូ ដែលមានសំបកកង់ខាងមុខ ៨០/១០០ សំបកកង់ក្រោយ ៨០/១០០ កង់ទំហំ ១០ អ៊ីញ ទាំងហ្វ្រាំងស្គរខាងមុខ និងខាងក្រោយជាដើម។

យ៉ាងណាមិញម៉ូតូ Yamaha Vino មានជម្រើស ៦ ពណ៌គឺ ក្រហម ខ្មៅ ត្នោត ខៀវស្រាល ខៀវ និងត្នោតខ្ចី ដែលម៉ូឌែលនេះពិតជាស័ក្តិសមសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាពិសេសនៅពេលមានការកកស្ទះចរាចរណ៍។ ហើយម៉ូតូ Yamaha Vino មិនទាន់បានបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម