Yamaha Aerox 155 ប្រើប្រាស់ម៉ាស៊ីន Blue Core រួមជាមួយបច្ចេកវិទ្យា VVA និង Y-Connect

[ទីផ្សារបរទេស] Yamaha Aerox 155 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ជាផ្លូវការនៅអាស៊ីអាគ្នេយ៍ មានការឌីហ្សាញបែបស្ព័រតាមគំរូ R-Series superbike រួមទាំងប្រើប្រាស់នូវម៉ាស៊ីន Blue Core រួមជាមួយបច្ចេកវិទ្យា VVA។

សម្រាប់ម៉ូតូ Yamaha AEROX 155 បានប្រើប្រាស់ម៉ាស៊ីន Blue Core រួមផ្សំជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃ VVA ទំហំ ១ស៊ីទ្បាំង ចំណុះ ១៥៥សេសេ និងប្រព័ន្ធស្អំប្រេង water-cooled ដែលអាចផលិតកម្លាំងបាន ១៥,៣ សេះ និងកម្លាំងរមួល ១៣,៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះម៉ូតូ Yamaha AEROX 155 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ជាមួយភ្លើងជួយបំភ្លឺពេលថ្ងៃ, កុងទ័រឌីជីថលប្រភេទ LCD អាចភ្ជាប់ជាមួយនឹងមុខងារ Y-Connect, រន្ធសាកថ្មទូរស័ព្ទ និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

បន្ថែមពីនេះម៉ូតូ Yamaha AEROX 155 ក៏ត្រូវបានបំពាក់ដោយ SMART FEATURES មុខងារពិសេសៗដូចជា SMART KEY SYSTEM ដែលជាប្រព័ន្ធសោរពីចម្ងាយដ៏ឆ្លាតវៃ ងាយស្រួលបើកឬបិទ ចាប់ផ្តើម ឬបញ្ឈប់ម៉ាស៊ីន, ដោះសោរដៃចង្កូត,ដោះសោកៅអី,ដោះសោគម្របធុងសាំងដែលមានសញ្ញា ANSWER BACK ឧបករណ៍ភ្ជាប់សម្រាប់បញ្ចូលថ្មទូរសព្ទចល័ត A/C CHARGING SOCKET ការពារថ្មទូរស័ព្ទមិនអស់ ជួយរក្សាទំនាក់ទំនង ហើយ​ផ្នែក​ផ្ទុក​ខាង​មុខ​មាន​គម្រប​មួយ ហើយ​ក៏​មាន​ធុង​ផ្ទុក​ធំ MEGA BOX ចំណុះ ២៥ លីត្រ អាចពាក់មួកសុវត្ថិភាព។

យ៉ាងណាមិញចំពោះម៉ូតូ Yamaha AEROX 155 ស៊េរីឆ្នាំ២០២២ ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ Standard មានតម្លៃចាប់ពី ២ ០៦១ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ៣៩៧ ដុល្លារ សម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម