កាន់តែកប់ Infiniti QX60 ឆ្នាំ២០២២ បង្ហាញខ្លួនផ្លូវការ ជាមួយបច្ចេកវិទ្យាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ

  • ស្វែងរកព័ត៌មានដ៏សំបូរបែបនៅទីនេះ https://bit.ly/3gxTePc

អាយុកាលស្ទើជិតរយ:ពេល ១០ឆ្នាំហើយ ដែលរថយន្ត QX60 ពុំទទួលបានអាប់ដេតថ្មីបន្ថែមគួរអោយកត់សម្គាល់។ ហេតុដូចនេះហើយ កាលពីខែកញ្ញា កន្លងទៅក្រុមហ៊ុនជប៉ុន Infiniti បានធ្វើកាចេញនូវគំរូរថយន្ត QX60 ថ្មី ហៅថា​ QX60 Monograph ដែលទទួលបានការឌីស្សាញថ្មីស្ទើរទាំងស្រុង ហើយនាពេលនេះផងដែរ រថយន្ត QX60 ២០២២ ក៏បានបង្ហាញខ្លួនជាផ្លូវការ។

សម្រាប់ផ្នែកខាងក្រៅ វាមានភាពស្រដៀងគ្នានឹងរថយន្ត QX60 Monograph ដោយបានបំពាក់ជាមួយប៉ាណាដែលជាអត្តសញ្ញាណរបស់ Infiniti មួយផ្ទាំងធំ, ចង្កៀងមុខប្រភេទ LED រួមជាមួយអំពូលបំភ្លឺពេលថ្ងៃដែលហៅថា Piano Key Lighting និងចង្កៀងក្រោយរូបរាងស្លីម ស្រដៀងអំពូលបំភ្លឺពេលថ្ងៃខាងមុខផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុង QX60 បានផ្តល់នូវភាពប្រណិត និងផាសុខភាព ជាមួយប្រើប្រាស់ស្បែកប្រភេទ Semi-aniline នៅលើកៅអី, ដៃទ្វា, តាប្លូ និង Console កណ្តាល។ បន្ថែមជាមួយកៅអីខាងមុខអាចបញ្ជាបាន ៨ទិសដៅ បំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កុងទ័រឌីជីផលទំហំ ១២,៣អ៊ីញ, អេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ទំហំ ១០,៨អ៊ីញ, រន្ធសាកថ្មឥតខ្សែ, ឧបករណ៍តន្ត្រីប្រភេទ Bose ចំនួន ១៧គ្រាប់, ដំបូលកញ្ចក់ Panaramic Sunroof និងគ្រឿងបរិក្ខាទំនើបៗជាច្រើនបន្ថែមទៀត។

លើសពីនេះរថយន្ត Crossover កៅអី ៣ជួរនេះ បានបំពាក់ជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ProPILOT Assist  Semi-autonomous Driving suite with Navi Link ដែលមានមុខងារដូចជា៖ Automatic Braking and Steering, Predictive Forward Collision Warning, Forward Emergency Braking with Pedestrian Detection, Traffic sign recognition និង Enhanced Auto-restart។

Infiniti QX60 ឆ្នាំ២០២២​ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ និងកម្លាំងរមួល ៣៦៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ CVT ៩វគ្គអូតូ និងមានសមត្ថភាពអូសសណ្តោងបានទម្ងន់ ២ ៧២២គីឡូក្រាម។

សម្រាប់តម្លៃនៃរថយន្តនេះ ក្រុមហ៊ុនពុំទាន់ប្រកាសជាផ្លូវការនូវឡើយទេ ដោយរង់ចាំពេលចេញលក់ជាផ្លូវការ នាចុងឆ្នាំ ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម