ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ខ្លាំងមែន! ស្រ្តីម្នាក់បើកឡាន Hyundai ដល់ ១លានម៉ាយ៍ ត្រូវក្រុមហ៊ុនឲ្យឡានថ្មី Free

ខ្លាំងមែន! ស្រ្តីម្នាក់បើកឡាន Hyundai ដល់ ១លានម៉ាយ៍ ត្រូវក្រុមហ៊ុនឲ្យឡានថ្មី Free

ស្រ្តីម្នាក់មានឈ្មោះថា Farrah Haines ដែលជាអ្នកដឹកទំនិញ បានបើករថយន្ត Hyundai Elantra ស៊េរីឆ្នាំ២០១៣ របស់ខ្លួន បានចម្ងាយសរុប ១លានម៉ាយ៍ (១,៦លានគីឡូម៉ែត្រ) ក្នុងរយៈពេលត្រឹម ៥ឆ្នាំប៉ុណ្ណោះ។

បើគិតលេងៗទៅ អ្នកស្រី Farrah ត្រូវបើកចម្ងាយ ២០០ ០០០ម៉ាយ៍ក្នុងមួយឆ្នាំ ឬ ៥៤៨ម៉ាយ៍ជារៀងរាល់ថ្ងៃ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា អ្នកស្រី Farrah ត្រូវផ្លាស់ប្តូរប្រេងថ្មីរយៈពេល ២សប្តាហ៍មក ហើយក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ម៉ាស៊ីនរថយន្ត Elantra របស់អ្នកស្រីគឺជាម៉ាស៊ីនដើម ដែលវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។

យ៉ាងណាមិញ ដើម្បីជាការអបអរដល់អ្នកស្រី Farrah ក្រុមហ៊ុន Hyundai បានផ្តល់រថយន្ត Elantra ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ថ្មីសន្លាងមួយគ្រឿងដល់អ្នកស្រី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម