តើបងប្អូនធ្លាប់បានកត់សម្គាល់ទេ នូវចង្កៀងក្រោយរបស់រថយន្ត ដែលមានផ្ទុកទៅដោយភ្លើងច្រើនបែបនិងមានមុខងារផ្សេងៗគ្នាទាំងអស់ ដោយមានភ្លើងចំនួន ៤ ឬ ៥ អាស្រ័យទៅតាមប្រភេទរថយន្ត ដើម្បីផ្តល់សញ្ញាបង្ហាញប្រាប់ និងឲ្យឃើញដល់អ្នកបើកបរយានយន្ត ដែលស្ថិតនៅខាងក្រោយយើង ។ តើពួកវាជាប្រភេទភ្លើងអ្វីខ្លះ?

១. ភ្លើងបំភ្លឺពេលយប់៖ ជាភ្លើងពណ៌ក្រហមរាងស្រទន់ ដែលវានឹងលេចចេញស្វ័យប្រវត្តិនៅពេលបើកភ្លើងខាងមុខ ក្នុងអំឡុងពេលមេឃចុះងងឹត ឬមិនសូវឃើញច្បាស់ ឬពេលយប់។
២. ភ្លើងហ្វ្រាំង៖ ជាភ្លើងពណ៌ក្រហម ដែលនឹងបញ្ចេញពន្លឺខ្លាំងដោយស្វ័យប្រវត្តិ នៅពេលជាន់ហ្វ្រាំង។
៣. ភ្លើងអាយ៉ែ៖ ជាភ្លើងពណ៌ស ភ្លឺចិញ្ចាច ដែលនឹងបញ្ចេញមកដោយស្វ័យប្រវត្តិ នៅពេលដាក់លេខ R ដែលជាការបើកថយក្រោយ។

៤. ភ្លើងស៊ីញ៉ូ៖ ជាភ្លើងពណ៌លឿងលោតភ្លឹបភ្លេត នៅពេលកាច់កុងតាក់ស៊ីញូឆ្វេង ឬស្តាំ។
៥. ភ្លើងកាត់អ័ព្ទ៖ ជាភ្លើងពណ៌ក្រហមដែលចាំងខ្លាំង ប៉ុន្តែបើកប្រើតែក្នុងស្ថានភាពអាកាសធាតុដូចជា ភ្លៀងធ្លាក់ខ្លាំង ចុះអអ័ព្ទ ឬធ្លាក់ព្រិលជាដើម។
អ៉ីចឹងប្រសិនបើរថយន្តរបស់បងប្អូន ជួបប្រទះបញ្ហាចង្កៀងដែលខ្សោយពន្លឺ ពិបាកមើលផ្លូវក្នុងការបើកបរពេលយប់ បងប្អូនអាចអញ្ជើញទៅកាន់ Optimus Cambodia ដែលជាអ្នកឯកទេសខាងភ្លើងចង្កៀងរថយន្ត និងគ្រឿងតុបតែងរថយន្តគ្រប់ប្រភេទ៕
















