[ចំណេះដឹងយានយន្ត] រថយន្តប្រើប្រព័ន្ធហ្គាស ត្រូវមានការប្រុងប្រយ័ត្នបន្តិចក្នុងការថែទាំ ទាមទារការយកចិត្តទុកដាក់បំផុតដោយត្រូវឧស្សាហ៍យកឡានទៅត្រួតពិនិត្យប្រព័ន្ធបច្ចេកទេស ដែលអាចកើតមានការធ្លុះធ្លាយទុយោហ្គាសដោយការដំឡើងមិនបានត្រឹមត្រូវ អាចបង្កឲ្យមានការឆាបឆេះក្នុងពេលកំពុងធ្វើដំណើរជាដើម។ មានសញ្ញាមួយចំនួនដែលម្ចាស់យានយន្តអាចត្រួតពិនិត្យមើលដោយខ្លួនឯងផ្ទាល់បើសិនមានករណីមិនប្រក្រតីកើតឡើង៖
១.ក្លិនដែលភាយចេញ៖ ក្លិនជាសញ្ញាបញ្ជាក់ប្រាប់ថារថយន្តអាចមានបញ្ហាលេចធ្លាយត្រង់ Sensor ណាមួយនៃបំពង់ហ្គាសហើយ។
២. លោតសញ្ញាប្រាប់ដំណឹង៖ នៅពេលបំពង់មានបញ្ហានោះ សញ្ញានឹងបញ្ចេញសម្លេងប្រាប់ដំណឹងដល់ម្ចាស់យានយន្ត។
៣. ធុងទឹក៖ ឧស្សាហ៍ត្រួតពិនិត្យធុងទឹកឡាន កុំទុករហូតដល់ស្ងួតដើម្បីជៀសវាងការឡើងកម្ដៅ។
៤. ពេលលាង៖ ម្ចាស់រថយន្តប្រើហ្គាសត្រូវប្រយ័ត្នបំផុត ពេលបើកគម្របម៉ាស៊ីនលាង ព្រោះវាងាយឆ្លងប្រព័ន្ធជាងរថយន្តប្រើសាំង។
៥. ពេលបញ្ចូលហ្គាស៖ ពេលបញ្ចូលហ្គាសម្ដងៗ ត្រូវប្រាកដថាអ្នកជំនាញបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយរួចរាល់ហើយ ដើម្បីជៀសវាងការផ្ទុះឆេះ មានបញ្ហាទៅថ្ងៃក្រោយ។
ម្យ៉ាងវិញទៀត សម្រាប់អ្នកប្រើប្រាស់ឡានចង់សន្សំសំចៃ ជាពិសេសអ្នកប្រកបរបររត់តាក់ស៊ីជៀសមិនផុតពីប្ដូរមកប្រើប្រព័ន្ធហ្គាស។ ឡានប្រើហ្គាសនៅពេលប្ដូរមកប្រើសាំងធម្មតាវិញ គេបានប្ដូរ ប៊ូស៊ី ប្រព័ន្ធសាំង ដូចនេះវាអាចដំណើរការបានធម្មតាវិញ តែបើមិនទាន់ច្បាស់ អាចយកទៅប្ដូរថ្មីមុនពេលប្រើប្រាស់៕