ញាក់សាច់! Audi A6 ប្រើម៉ាស៊ីន Plug-in Hybrid ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់២លីត្រ

Audi បានបញ្ចេញរថយន្ត A6 ប្រើម៉ាស៊ីនកូនកាត់ Plug-in Hybrid ថ្មី ម៉ូដែល 55 TFSI e Quattro ដែលមានតម្លៃ ៧៦ ៨០០ដុល្លារ លើទីផ្សារប្រទេសអាល្លឺម៉ង់។

រថយន្ត Audi A6 55 TFSI e Quattro នេះ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ៤ស៊ីឡាំង ម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid មួយ មានកម្លាំងសរុប ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ S Tronic ៧វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៥,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ កញ្ចប់អាគុយកម្លាំង ១៤,១គីឡូវ៉ាត់ម៉ោង អាចឲ្យ A6 55 TFSI e Quattro នេះរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៥៣គីឡូម៉ែត្រ បន្ទាប់ពីចំណាយពេលសាកភ្លើងមួយពេញ ២ម៉ោងកន្លះ។ លើសពីនេះ វាមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៩លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម