[ចំណេះដឹងយានយន្ត] អាគុយទាំងអស់របស់រថយន្តតែងមានអាយុកាលកំណត់ជាក់លាក់ ដូច្នេះបើអ្នកប្រើប្រាស់មិនបានចាប់អារម្មណ៍នោះទេ ច្បាស់ជាមានបញ្ហាពេលបើកបរជាមិនខាន។
ខាងក្រោមនេះគឺសញ្ញាមួយចំនួនដែលអ្នកប្រើប្រាស់រថយន្តអាចពិនិត្យសំគាល់ដោយខ្លួនឯង ដើម្បីដឹងពីស្ថានភាពអាគុយដែលដល់ពេលវេលាគួរប្តូរចេញ
- ពេលបញ្ឆេះម៉ាស៊ីនរថយន្តម្តងៗ លឺសម្លេង ឆឹកៗ ច្រើនដង ឬអាចមិនឆេះតែម្តង
- ពេលខ្លះភ្លើង Check ឬ ភ្លើងរូបអាគុយ លោតឡើងនៅក្នុងតាបឡូរថយន្ត
- ទ្រនិចនាឡិកានៅក្នុងរថយន្តមានពន្លឺព្រាលៗ ពុំសូវច្បាស់ ឬ ដើរខុស
- ស្នាមលេចទឹកអាស៊ីដនៅលើអាគុយ (ឡើងកំណកអាស៊ីដ)
- សម្លេងតេឡេរថយន្ត (key remote control) ពុំសូវលឺខ្លាំងនៅពេលបើក ឬ បិទ (Lock/Unlock)
- កម្រិតទឹកក្នុងអាគុយស្រក (បើអ្នកប្រើប្រភេទអាគុយទឹក)
បញ្ជាក់៖ នៅពេលរថយន្តចេញភ្លើងសញ្ញា អាគុយ មិនមែនមានន័យថា ខូចអាគុយនោះទេ ប៉ុន្តែវាជាសញ្ញាប្រាប់ថា ប្រព័ន្ធសាក ឬ ឌីណាម៉ូលែងដំណើរការ ហើយលោកអ្នកត្រូវប្រញាប់ប្តូរវាចេញជាបន្ទាន់ ពីព្រោះថាមពលបំរុង (RC) មិនអាចផ្គត់ផ្គង់ថាមពលបានយូរទេ ម្យ៉ាងទៀតប្រសិនអ្នកនៅបន្តការបើកបរ នោះវានិងធ្វើឲ្យខូចប្រព័ន្ធភ្លើងរថយន្ត៕