Aston Martin នឹងបង្ហាញចេញរថយន្ត SUV ដំបូងរបស់ខ្លួន នៅអំឡុងខែធ្នូខាងមុខ ដោយត្រៀមចេញលក់លើទីផ្សារនៅឆ្នាំ ២០២០។ ដ្បិតថារូបរាងមិនទាន់បង្ហាញចេញជាផ្លូវការ ប៉ុន្តែរូបរាងរបស់វាត្រូវបានគេថតបាន នៅពេលបើកបរសាកល្បងលើដងផ្លូវ។
រូបភាពដែលគេថតបាន អាចបញ្ជាក់ឲ្យដឹងច្បាស់ថារថយន្ត SUV ម៉ូដែល DBX មានរចនាបថរន្ធខ្យល់ខាងមុខដូចជារថយន្ត Aston Martin ម៉ូដែលផ្សេងទៀតដែរ។ រថយន្តនេះប្រើប្រាស់ដៃទ្វារដែលលឹបចូលក្នុងដោយស្វ័យប្រវត្តិ។ ផ្នែកខាងក្រោយមានការបំពាក់បំពង់ស៊ីមាំងលានចេញកណ្ដាលវាលតែម្ដង។
រថយន្តនេះរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន AMG Twin Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំងពេលចេញលក់លើកដំបូង បន្ទាប់មកទើបមានបន្ថែមជម្រើសម៉ាស៊ីន ៥,២ លីត្រ ១២ ស៊ីឡាំង Twin Turbo ដែលផលិតដោយ Aston Martin ផ្ទាល់៕