Rolls-Royce បានបញ្ជាក់ហើយថារថយន្តម៉ូដែល Ghost ជំនាន់ថ្មីនឹងបង្ហាញខ្លួនតាមរយៈប្រព័ន្ធឌីជីថលដល់ពិភពលោក នៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។
ក្រុមហ៊ុនបានបញ្ជាក់ដែរថារថយន្ត Rolls-Royce Ghost នឹងមានចំណុចផ្ដាច់មុខមួយមិនធ្លាប់មានលើរថយន្ត Rolls-Royce ដទៃ គឺវាមានភ្លើងភ្លឺនៅលើបន្ទះរថយន្តនៅចំពីមុខកៅអីអង្គុយរបស់អ្នកដំណើរខាងមុខ។ ចំណុចពិសេសនេះគឺក្រុមហ៊ុនបានចំណាយពេលអភិវឌ្ឍន៍ជាងពីរឆ្នាំឯណោះ។
គួរដឹងថារថយន្ត Rolls-Royce Ghost ស៊េរីថ្មីនឹងប្រើគ្រោងឆ្អឹងអាលុយមីញ៉ូម ដូចម៉ូដែល Phantom ជំនាន់ចុងក្រោយបង្អស់ ហើយគេរំពឹងថា Ghost ឆ្នាំ២០២១ នឹងប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយមកស្តង់ដារ តែក៏មាន Option ប៉ុងពីរផងដែរ។ មិនតែប៉ុណ្ណោះ គេសង្ស័យថា Rolls-Royce ក៏អាចបំពាក់ម៉ាស៊ីន Plug-in Hybrid ផងដែរ៕