ទ្បានអគ្គិសនី Kia Niro សាកថ្មពេញម្តងជិះបានចម្ងាយ ៤៦៣ គ.ម តម្លៃជិត ៥ម៉ឺនដុល្លារនៅស៊ុយអែត

[ទីផ្សាបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅក្រុមហ៊ុន Kia Motor បានបញ្ចេញនូវរូបភាពផ្លូវការនៃរថយន្ត Kia Niro ប្រើប្រាស់អគ្គិសនី ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតណាបានបង្ហាញអំពីតម្លៃរបស់រថយន្តនេះនៅទ្បើយទេ។

ខណ:ពេលនេះក្រុមហ៊ុន Kia នៅក្នុងប្រទេសស៊ុយអែត បានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត Kia Niro ប្រើប្រាស់អគ្គិសនីនេះដោយ មានតម្លៃចាប់ពី ៥២ ៥០៨ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Kia Niro ដំណើរការនូវជម្រើស ៣ ម៉ាស៊ីនផ្សេងៗគ្នារួមមាន៖

  • ម៉ាស៊ីនដំណើរការជាមួយនឹងម៉ូទ័រអគ្គិសនី ផលិតកម្លាំង ២០១សេះ និងកម្លាំងរមួល ២៥៥ ញ៉ូតុនម៉ែត្រ ដែលរថយន្តនេះប្រើប្រាសអាគុយទំហំ ៦៤,៨ គីទ្បូវ៉ាត់ម៉ោង សាកថ្មពេញម្តងអាចបើកបរបានចម្ងាយ ៤៦៣ គីទ្បូម៉ែត្រ ដែលអាចសាកភ្លើងពី ១០-៨០ ភាគរយប្រើពេល ៤៣ នាទីប៉ុណ្ណោះ។
  • ម៉ាស៊ីន Hybrid ចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីទ្បាំង ដំណើរការជាមួយនឹងម៉ូរទ័រអគ្គិសនីផលិតកម្លាំង ១៣៩សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉ែត្រ។
  • ម៉ាស៊ីន Plug-in hybrid មានកម្លាំងសរុប ២០៤សេះ ដោយប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤០ គីទ្បូម៉ែត្រ។

រថយន្ត Kia Niro ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចជា៖ ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬមានអ្នកថ្មើរជើងឆ្លងកាត់ និងចាប់ហ្វាំ្រងដោយស្វ័យប្រវត្តិ, Highway Driving Assist និង Side Exit Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម