រថយន្ត Ford F-150 ភាគច្រើនគឺមានការកែច្នៃដំឡើងកម្ពស់ឲ្យខ្ពស់ និងបន្ថែមសម្បកកង់ពិសេសៗ ដើម្បីពង្រឹងសមត្ថភាពបើកបរលើផ្លូវពិបាករបស់វា។ ប៉ុន្តែក្រុមហ៊ុនជំនាញខាងកែរថយន្ត Vossen បានធ្វើការកែច្នៃខុសពីគេ ដោយទម្លាក់កម្ពស់រថយន្តភីកអាប់នេះឲ្យទាបជាងមុន។
ក្រុមហ៊ុន Vossen បានផ្លាស់ប្ដូរមកបំពាក់កង់ថ្មីម៉ូដែល HF6-3 ដែលវាមានទំហំដល់ ២៤អ៊ីញ ដូចគ្នា និងបានទម្លាក់បូមរថយន្តឲ្យទាបផងដែរ។ ចំពោះកង់ HF6-3 នេះ មួយគ្រាប់មានតម្លៃ ៥៩៩ដុល្លារ និងមានជម្រើសទំហំ ២០ និង ២២អ៊ីញ ផងដែរ។
ទស្សនាវីដេអូដូចខាងក្រោម ៖