Honda គ្រោងនឹងផលិតឡាន SUV ថ្មី ដែលជាម៉ូដែលស្ថិតនៅចន្លោះ HR-V និង CR-V

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងធ្វើការផលិតនៅរថយន្ត ប្រភេទ SUV ថ្មី ដែលស្ថិតនៅចន្លោះ រថយន្ត HR-V និង CR-V ដើម្បីពង្រឹងរថយន្ត Honda ប្រភេទ SUV ឲ្យកាន់តែសម្បូរបែបនិងមានលក្ខណៈពិសេសកាន់តែច្រើន។

យោងតាមទស្សនាវដ្តីរថយន្តជប៉ុន bestcarweb.jp បានវិភាគថា HONDA SUV ស៊េរីថ្មីនឹងផ្តោតលើអតិថិជនកាន់តែច្រើនជាមួយនឹងម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំង ១៧៨ សេះរបស់រថយន្ត CIVIC។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ គំរូរថយន្ត SUV ថ្មី ក៏មានជម្រើសម៉ាស៊ីន e:HEV ផងដែរ ដោយម៉ាស៊ីន e:HEV ផលិតកម្លាំងបាន ១៤៥ សេះ ដែលមានការរំពឹងថានឹងខ្ចីម៉ាស៊ីននេះពីរថយន្ត ACCORD  ។

ជាមួយគ្នានេះ ទីផ្សារប្រភេទ Crossover និង SUV ហាក់ដូចជាកំពុងទទួលបានការគាំទ្រយ៉ាងច្រើននាពេលបច្ចុប្បន្ន។ ខណៈ ម៉ាកយិហោរថយន្តជាច្រើនកំពុងបែងចែកម៉ូដែលតូចៗដើម្បីឲ្យមានកាន់តែមានច្រើនម៉ូដេល។ ដូចជាត្រកូល CX Series របស់ Mazda រួមទាំង Toyota ដែលផលិតរថយន្ត Corolla CROSS ខណៈពេលនេះ Honda នឹងផលិតរថយន្ត SUV ថ្មី ប៉ុន្តែគេពុំដឹងនោះឡើយថារថយន្តនេះមានឈ្មោះអ្វីនោះ ហើយនឹងមានការបង្ហាញខ្លួននាពេលណា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម