ពាក់កណ្តាលដើមឆ្នាំ២០២១ BMW លក់ដាច់ឡានប្រណីតច្រើនជាង Mercedes

BMW កំពុងតែនាំមុខគូប្រជែងរបស់ខ្លួន ក្នុងការប្រជែងដណ្តើមយកតំណែងរថយន្តប្រណីតនៅសហរដ្ឋអាមេរិក។

ក្នុងឆមាសទី១ នៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុន BMW បានលក់រថយន្តដាច់ច្រើនជាង Mercedes-Benz ចំនួន ៧ ៣៤៨ គ្រឿង ដែលជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងអំឡូងពេលនោះ ក្រុមហ៊ុន BMW បានលក់រថយន្តសរុបចំនួន ៩៥ ៥៦១ គ្រឿង ដែលជាការកើនឡើង ៩០ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាកម្រិតខ្ពស់ខ្លាំងមែនទែន។ ក្នុងនោះរថយន្ត SUV មានចំណែក ៦០ភាគរយឯណោះ។

មិនតែប៉ុណ្ណោះ Lexus ក៏ទទួលបានជោគជ័យខ្លាំងដែរនៅត្រីមាសទី ២ ហើយបាននាំមុខក្រុមហ៊ុន Mercedes ដោយលក់រថយន្តបានចំនួនសរុប ៨៣ ៤៥៩ គ្រឿង នៅក្នុងខែមេសា ឧសភា និងមិថុនា ដែលកើនឡើង ៦៥ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ម៉ូដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ គឺ RX ដែលមានចំនួនសរុប ២៨ ៧០៣ គ្រឿង។

ចំណែកឯក្រុមហ៊ុន Mercedes-Benz វិញបានចែកចាយរថយន្តចំនួន ៨២ ៣៩០ គ្រឿង នៅក្នុងត្រីមាសទី២ ហើយខណៈដែលចំនួននេះមានការកើនឡើង ៣៩ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ម៉ូដែលលក់ដាច់បំផុតរបស់យីហោអាល្លឺម៉ង់នេះ គឺ GLE សរុប ១៩ ០៣៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម