ពេលនេះគូរប្រជែង Tesla មានដើមទុនសរុប ១០,៥ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតរថយន្តថ្មីថ្មោង Rivian បានធ្វើការបិទបញ្ចប់ការបណ្តាក់ទុន បន្ទាប់ពីប្រើពេលអស់រយ:ពេល ៦ខែ ជាមួយចំនួនទឹកប្រាក់បន្ថែម ២,៥ពាន់ដុល្លារ ដោយសរុបទឹកប្រាក់ទាំងអស់ ១០,៥ពាន់លានដុល្លារ។

ការបណ្តាក់ទុនសរុបនេះគឺទទួលបានពីក្រុមហ៊ុន Amazon, D1 Capital Partners, Ford Motor Company, Third Point, Fidelity Management and Research Company, Dragoneer Inverstment Group និង Coatue។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកដែរថា កាលពីដើមខែកន្លងទៅ  មានដំណឹងលេចលឺអោយដឹងថាក្រុមហ៊ុន Rivian កំពុងតែស្វែងរកការបង្កើតរោងចក្រផលិតរបស់សហរដ្ឋអាមេរិកទី ២។ ទីតាំងនេះត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅប៉ុន្មានខែខាងមុខនេះ ខណៈពេលដែលការសាងសង់អាចនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០២២ ។

ដំណឹងនេះកើតឡើង ខណ:ពេលដែលក្រុមហ៊ុន Rivian គ្រោងនឹងចេញលក់រថយន្តភីកអាប់របស់ខ្លួនចុងឆ្នាំនេះ។ បន្ថែមពីនេះ ក៏មានការរាយកាណ៍បន្ថែមដែរថា ក្រុមហ៊ុន Rivian កំពុងធ្វើការជាមួយអ្នកប្រឹក្សារួមមានក្រុមហ៊ុន Goldman Sachs Group. JP Morgan Chase & Co និង Morgan Stanley សម្រាប់ IPO៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម