[ចំណេះដឹងយានយន្ត] នៅលើទីផ្សារបច្ចុប្បន្នរថយន្តដែលប្រើប្រាស់ទូទៅនៅលើសកលលោកមានបំពាក់នៅប្រព័ន្ធទ្រព្យួរខុសៗគ្នាដូចជា ប្រភេទប្រើបូម និងចន្ទាសទៅតាមតម្រូវការប្រើប្រាស់តាមស្ថានភាពតំបន់។ ដោយរថយន្តប្រើប្រាស់ប្រភេទបូម និង ចន្ទាស មានគុណសម្បត្តិ និង គុណវិបត្តិរៀងខ្លួន។
ប្រភេទចន្ទាស (Leaf spring)
ចន្ទាស មានរាងកោងដូចរធ្នូរ ដែលផលិតពីដែកថែបជាស្លឹកសំប៉ែតច្រើនសន្លឹកដាក់ត្រួតលើគ្នាជាសំណុំសន្លឹកជន្ទាសនីមួយៗមិនមានប្រវែងស្មើរគ្នាទេ សន្លឹកលើគេជាសន្លឹកមេ។ ចន្ទាសមានចោះរន្ធនៅចំណុចកណ្តាលគ្រប់សន្លឹកទាំងអស់ ហើយមានប៊ូឡុងរិតភ្ជាប់គ្នាជាសំណុំជាប់នឹងប៉ុងរថយន្ត។ នៅតាមបណ្តោយចន្ទាសមានក្រចាប់គៀបជន្ទាសចាប់ជាចន្លោះៗ ដើម្បីរក្សាឲ្យសន្លឹកជន្ទាសត្រួតស៊ីគ្នាស្មើរល្អ ហើយនៅចុងសងខាងជន្ទាសត្រូវបានចាប់ភ្ជាប់នឹងសាក់ស៊ីរថយន្ត ។ ដូចដែលអ្នកបានឃើញហើយប្រព័ន្ធទ្រព្យួរប្រភេទប្រើចន្ទាសគឺសាមញ្ញណាស់។ ធានានូវភាពរឹងមាំទៅលើការដឹកសម្ភារៈបានច្រើនធុនទៅលើការដាក់បន្ទុកច្រើន។ ដូច្នេះចន្ទាសត្រូវបានគេប្រើប្រាស់ច្រើននៅលើរថយន្តដឹកទំនិញ និងរថយន្តភីកអាប់ជាដើម។
- គុណវិបត្ត និងគុណសម្បត្តិនៃចន្ទាស
គុណសម្បត្តិ
- ធន់ និងរឹងមាំក្នុងការដឹកទំនិញធ្ងន់ៗ
- ជម្រើសល្អសម្រាប់បំពាក់រថយន្តភីកអាប់
- អាយុកាលប្រើប្រាស់យូរ
គុណវិបត្តិ
- រាងរលាក់បន្តិច
ប្រភេទបូម (Coil spring)
បូម ត្រូវបានគេចាប់ភ្ចាប់នៅលើឡាបអូសទាញ ឬ ប៉ុង និងចុងដុំរបស់រថយន្ត ។ បូមមានចលនារលាស់ច្រើនជាងចន្ទាស ហើយត្រូវបានគេកែសម្រួល ឬដាក់សមាសធាតុបន្ថែមទៀត។ បូមក៏ត្រូវបានគេប្រើប្រាស់នៅលើរថយន្តដែលមានល្បឿនលឿនផងដែរ សម្រាប់រក្សារលំនឹងរថយន្តអោយនៅស្មើរល្អ ព្រោះគេកែបូមដែលធ្វើអោយតួររថយន្តមានកម្ពស់ទាបសមល្មម ហើយចំណេញកន្លែងច្រើនជាងជន្ទាស។ ហើយរ៉ឺស័រមានភាពរលាស់ខ្ពស់ដូច្នេះគេត្រូវប្រើបូម ដើម្បីទប់នៃការស្រុញនឹងលូតលឿនពេករបស់វា។ វាប្រើសម្រាប់ការទប់ និងអុករលាក់តែប៉ុណ្ណោះ វាមិនអាចទទួលរងនូវកម្លាំងរុញពីចំហៀង ឬកំលាំងពត់បានទេ ដូច្នេះប្រើរ៉ឺស័រត្រូវប្រើរួមជាមួយដងទប់កម្លាំង។ ការស្រុញ និងការលូតចេញនៃរ៉ឺស័រ និងទទួលបានថាមពលនៃការរលាក់ពីថ្នល់គ្មានការកកិតគ្នាដូចជន្ទាសទេ ព្រោះវាជារ៉ឺស័ររមួល និងជាដុំតែមួយ។
- គុណវិបត្ត និងគុណសម្បត្តិនៃបូម
គុណសម្បត្តិ
- រលាស់ល្អក្នុងការបើកបរផ្លូវរលាក់
- ទប់លំនឹងរថយន្តបានល្អ
- សាកសមសម្រាប់រថយន្តរត់ល្បឿន
គុណវិបត្តិ
- មិនអាចទ្រទម្ងន់បានច្រើនពេក