
ការជ្រើសរើសប្រេង Petronas ដែលជាប្រេងម៉ាស៊ីនស្តង់ដារពិភពលោក គឺនឹងជួយបង្កើនអាយុកាលម៉ាស៊ីនរថយន្ត នោះក៏ដោយសារតែបច្ចេកវិទ្យាស្នូលម្យ៉ាងគឺ CoolTech+™ ដែលត្រូវបានបំពាក់នៅលើប្រេងម៉ាស៊ីន PETRONAS Syntium បានផ្តល់នូវគុណសម្បត្តិ និងមានចំណុចខ្លាំងសំខាន់ៗដូចខាងក្រោមនេះ

១. គ្រប់គ្រង និងកាត់បន្ថយកំដៅលើស : បច្ចេកវិទ្យា CoolTech+™ត្រូវបានផលិតឡើងជាពិសេសដើម្បីបឺតស្រូប និងបញ្ចេញកំដៅដែលកើនឡើងខ្លាំងនៅក្នុងផ្នែកសំខាន់ៗនៃម៉ាស៊ីន ការពារមិនឱ្យម៉ាស៊ីនឡើងកំដៅខ្លាំងពេក ។
២. ការពារការកកិត និងសឹករឹចរិល: ជួយបង្កើតស្រទាប់ការពារយ៉ាងរឹងមាំនៅលើផ្ទៃលោហៈនៃគ្រឿងបន្លាស់ម៉ាស៊ីនដើម្បីកាត់បន្ថយការកកិត និងការពារការសឹករឹច ទោះបីជាបើកបរក្នុងល្បឿនលឿន ឬស្ថានភាពផ្លូវយ៉ាងណាក៏ដោយ។
៣. ជួយសន្សំសំចៃប្រេងឥន្ធនៈ : កាត់បន្ថយការបាត់បង់ថាមពលដោយសារកំដៅ និងការកកិត ដែលជួយឱ្យម៉ាស៊ីនដំណើរការបានរលូន និងប្រើប្រាស់ប្រេងឥន្ធនៈអស់តិចជាងមុន។
៤. ការពារការកើនឡើងនៃកាកសំណល់ : បង្ការការកកើតកំណកកក និងកាកសំណល់ខ្មៅក្នុងម៉ាស៊ីន រក្សាម៉ាស៊ីនឱ្យស្អាតជានិច្ច និងពន្យារអាយុកាលប្រើប្រាស់របស់ម៉ាស៊ីនឱ្យបានយូរអង្វែង។
៥. រក្សាគុណភាពប្រេងបានយូរ : មានស្ថេរភាពខ្ពស់ក្នុងការប្រឆាំងនឹងការរលាយ ឬខូចគុណភាពដោយសារកំដៅខ្លាំង ធ្វើឱ្យប្រេងរក្សាកម្រិត viscosity កម្រិតរំអិល បានល្អ៕




















