មកមើលតម្លៃឡាន Highlander ប្រភេទ Platinum ឆ្នាំ២០២១ ទើបលក់នៅវៀតណាមក្តៅៗ

រថយន្ត​ Toyota Highlander Platinum ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ជាលើកដំបូង​ តាម​រយៈ​ការ​នាំ​ចូលរបស់​ក្រុមហ៊ុន​ឯក​ជន​ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​​ប្រមាណ ១៧៤ ១០០ដុល្លារ(៤ billion VND)។

ចូលដល់ជំនាន់ទី៤ Toyota Highlander ប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដូចគ្នានឹង Toyota Sienna ដែរ។ Highlander ស៊េរី​ឆ្នាំ ២០២១ បានទទួលការឌីស្សាញថ្មី ដែលមានលក្ខណ:កាន់តែទំនើប និងទាន់សម័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Toyota Highlander Platinum ស៊េរី​ឆ្នាំ ២០២១ គឺជារថយន្តប្រភេទ SUV ៧កៅអី ដែលមានប្រវែង ៤,៩៥០មីលីម៉ែត្រ ទទឹង ១,៩៣០មីលីម៉ែត្រ និងកម្ពស់ ១,៧២៩ មីលីម៉ែត្រ។ ផ្នែកខាងក្រៅរបស់ Highlander ២០២១ បានបំពាក់ជាមួយចង្កៀង ប្រភេទ LED Smart Projector, កាងក្រោយថ្មី, Spoiler និង ថាសកង់ទំហំ ២០អ៊ីញ។

រីឯក្នុងកាប៊ីនមានភាពធំទូលាយ និងបំពាក់ជាមួយជាមួយ កៅអីអង្គចង់ចាំផ្នែកខាងមុខ, អេក្រង់ប្រភេទ Digital ទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធបង្ហាញព័ត៌មាននៅលើកញ្ចាក់ HUD, កាំម៉េរា ៣៦០ដឺក្រេ, ម៉ាស៊ីនត្រជាក់ ៣កន្លែង, ប្រព័ន្ធសាកថ្មឥតខ្សែ,  ដំបូលកញ្ចក់ធំ Panoramic Moonroof និងកញ្ចប់សុវត្តិភាព TSS 2.0។

Toyota Highlander Platinum ស៊េរី​ឆ្នាំ ២០២១ បំពាក់ជាមួយម៉ាស៊ីន ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៩៥សេះ កម្លាំងរមួល ៣៥៦ Nm និងប្រើប្រាស់ប្រអប់លេខ ៨វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម