មកមើលលក្ខណះពិសេសនៃរថយន្ត Nissan Navara ២០២១ នៅថៃតិចមើល!

ក្រោយពីបានបញ្ចេញនូវ រថយន្ត Nissan Navara ឆ្នាំ២០២១ ដែលបានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយការឌីហ្សាញ និងអាប់ដេតថ្មី សម្រាប់លក់នៅលើទីផ្សារជុំវិញពិភពលោក ​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រោយមក Nissan បាន​ជ្រើស​យក​ប្រទេស​ថៃ ​ជា​ទីផ្សារ​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ការ​ដាក់​លក់​រថយន្ត​ភីកអាប់​ថ្មី​នេះ។ ​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​ រថយន្ត Nissan Navara ស៊េរី​ថ្មី​នឹង​ត្រូវ​ប្រកួត​​ប្រជែង​នឹង​​រថយន្ត Isuzu D-Max, Toyota Hilux, Chevrolet Colorado, Mitsubishi Triton, Mazda BT-50 និង Ford Ranger ផង​ដែរ។

រថយន្ត Nissan Navara ដែល​លក់​នៅ​ថៃ​ ​មាន​ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ ដែលផលិត​កម្លាំងបាន ១៦៣សេះ និងប្រើប្រអប់លេខដៃ ៦វគ្គ។ ហើយវា​ក៏​មាន​ប្រភេទ​ម៉ាស៊ីន​​ ២,៣លីត្រ កម្លាំង ១៩០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ ឬ​លេខ​ដៃ ៧​វគ្គ​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយការអាប់ដេតថ្មីរថយន្ត​ Nissan Navara ឆ្នាំ ២០២១នេះ ផ្នែកខាងមុខ បានទទួលការរចនាប៉ាណាមុខថ្មី និងចង្កៀងមុខ ប្រភេទអំពូល Bi-LED។ បន្ថែមពីនេះនៅខាងលើមានបំពាក់ដោយកាងលំអ Roof Rial យ៉ាងទាក់ទាញបន្ថែមទៀត និងនៅផ្នែកខាងក្រោយរបស់វាក៏បានបំពាក់ជាមួយ Tailgate និងកម្រប់ភក់ ដែលមានការអា​ប់ដេតថ្មី, ចង្កៀងក្រោយថ្មី និងទ្រុងក្រោយដែលមានភាពទូលាយជាងមុន។

អ្វីដែលកត់សម្គាល់ខ្លាំងបំផុតបន្ថែមទៀតនោះគឺមានប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនដូចជា៖

  • កាំម៉េរាចំនួន ៤គ្រាប់ លក្ខណៈ៣៦០ដឺក្រេ និងអាចមើលពីស្ថានភាពពេលផ្លូវពិបាក ឬហៅថា Intelligent Around View Monitor (IAVM)

  • ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ ការពារផ្នែកខាងមុខ INTELLIGENT EMERGENCY BRAKING (IEB)
  • ប្រព័ន្ធផ្តល់សញ្ញាអោយបើកបរប្រុងប្រយ័ត្នពេលមានឧបសគ្គនៅខាងមុខ INTELLIGENT FORWARD COLLISION WARNING (IFCW)
  • ប្រព័ន្ធផ្តល់សញ្ញា ការពារនៅផ្នែកចំហៀង INTELLIGENT BLIND SPOT INTERVENTION (IBSI)

  • ប្រព័ន្ធរក្សាគន្លងផ្លូវ INTELLIGENT LANE INTERVENTION (ILI)
  • ប្រព័ន្ធត្រួតពិនិត្សស្ថានភាព និងផ្តល់សញ្ញាពេលចេញពីចំណត REAR CROSS TRAFFIC ALERT (RCTA)
  • ប្រព័ន្ធឡើងចំណោត HILL START ASSIST (HSA)
  • ប្រព័ន្ធចុះចំណោត HILL DESCENT CONTROL (HDC)
  • ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលងងុយគេង
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាពដូចជា៖ TCS, VDC, EBD, ABS, 4-Wheel Active Brake Limited ​និង TSA
  • ពោងសុវត្ថិភាពចំនួន ៧ចំណុច

លើកនេះពិតជាមិនធម្មតាមែនសម្រាប់ការផ្លាស់ប្តូរទាំងអស់នេះ យើងនឹងរង់ចាំមើលម៉ូឌែលដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាវិញម្តង ថាតើវាទំនើបដល់កម្រឹតណា។ តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរ?

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម