[ចំណេះដឹងយានយន្ត] រាល់បណ្ដាក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅលើពិភពលោកបានប្រើប្រាស់លេខ VIN ដើម្បីសម្គាល់រថយន្តរបស់ខ្លួន ដូចនេះហើយបានជារថយន្តដែលក្រុមហ៊ុននីមួយៗបានផលិតសុទ្ធតែមានលេខ VIN ទាំងអស់ ប៉ុន្តែលេខ និងអក្សរនីមួយៗសុទ្ធតែមានអត្ថន័យខុសៗគ្នាទាំងអស់។តើអ្វីទៅជាលេខVIN និងមានអត្ថន័យដូចម្ដេច? ជាទូទៅយើងត្រូវដឹងថាលេខ VIN របស់រថយន្តសិ្ថតនៅកន្លែងណា? ដោយទីតាំងទាំងនោះរួមមានដូចនៅផ្នែកខាងលើតាប្លូកន្លែងអ្នកបើកបរ, នៅខាងមុខក្រោមគម្របម៉ាស៊ីន និងនៅលើទ្វារអ្នកបើកបរជាដើម។ លេខ VIN មានចំនួន 17 ខ្ទង់រួមទាំងលេខ និងអក្សរ ដែលបញ្ជាក់ពីរថយន្តនីមួយៗអោយដឹងពីក្រុមហ៊ុនផលិត, ម៉ាក, ម៉ូឌែល, ឆ្នាំ និងទីតាំងដែលបានផលិត។
- ខ្ទង់ទី 1 បញ្ជាក់ពីប្រទេសដែលបានផលិតរថយន្ត ក្នុងនោះមានអក្សរ និងលេខ
- 1,4,5 = សហរដ្ឋអាមេរិក
- 2 = កាណាដា
- 3 = ម៉ិកស៊ីកូ
- 6 = អូស្រ្ដាលី
- 8 = អាហ្សង់ទីន
- 9 = ប្រេស៊ីល
- J = ជប៉ុន
- S = អង់គ្លេស
- M = ថៃ
- K = កូរ៉េ
- V = បារាំង។
- ខ្ទង់ទី 2 បញ្ជាក់ពីឈ្មោះក្រុមហ៊ុនផលិត ឧទាហរណ៍អក្សរ “T” បញ្ជាក់ថាក្រុមហ៊ុន “Toyota”
- ខ្ទង់ទី 3 បញ្ជាក់ពីប្រភេទរបស់រថយន្ត
- A, B, F, M, 4 គឺរថយន្តប្រភេទដឹកទំនិញ
- D, G, K, X, 1, 2, 7, N គឺរថយន្តប្រភេទដឹកអ្នកដំណើរ
- E, L, 3 គឺរថយន្តប្រភេទ SUV
- 5 គឺរថយន្តប្រភេទបើកដំបូល (Convertible) ។
- ខ្ទង់ទី 4 បញ្ជាក់ពីប្រភេទតួខ្លួនរបស់រថយន្ត
- A មានទ្វារចំនួន 2 ប្រភេទ Sedan 2WD
- B មានទ្វារចំនួន 4 ប្រភេទ Sedan 2WD ឬទ្វារ 4 ប្រភេទ Truck 4WD
- C មានទា្វរចំនួន 2 ប្រភេទ Coupe 2WD
- D មានទ្វារចំនួន 4 ប្រភេទ Truck 4WD
- E មានទ្វារចំនួន 4 ប្រភេទ Truck 2WD
- G មានទ្វារចំនួន 4 ប្រភេទ Wagon 2WD
- H មានទ្វារចំនួន 4 ប្រភេទ Wagon 4WD
- K មានទ្វារចំនួន 4 ប្រភេទ Wagon 2WD
- L មានទ្វារចំនួន 4 ប្រភេទ Wagon 4WD ឬទ្វារ 4 ប្រភេទ Truck 4WD
- M មានទ្វារចំនួន 5 ប្រភេទ Van 2WD
- N មានទ្វារចំនួន 2 ប្រភេទ Regular Cab Truck 2WD
- P មានទ្វារចំនួន 2 ប្រភេទ Regular Cab Truck 4WD
- S មានទ្វារចំនួន 3 ប្រភេទ Liftback 4WD
- T មានទ្វារចំនួន 2 ប្រភេទ Extended Cab Truck 2WD
- X មានទ្វារចំនួន 5 ប្រភេទ SUV
- W មានទ្វារចំនួន 2 ប្រភេទ Extended Cab 4WD
- Y ប្រភេទ Sport Van
- Z មានទ្វារចំនួន 5 ប្រភេទ Wagon 2WD
- ខ្ទង់ទី 5 បង្ហាញពីប្រភេទម៉ាស៊ីនរថយន្ត
- 4: 7A-FE Lean Burn
- A: 3MZ-FE
- B: 1NZ-FXE or Toyota AZ engine #2AZ-FXE|2AZ-FXE
- D: 2ZZ-GE
- E: 2AZ-FE
- F: 1MZ-FE or 2AR-FE
- G: 5S-FE
- H: 1AZ-FE
- J: 1FZ-FE
- K: 2GR-FE
- L: 2RZ-FE
- M: 3RZ-FE
- N: 5VZ-FE or 2ZR-FXE
- P: 3S-FE
- R: 1ZZ-FE
- S: 1BM or Electric
- T: 3S-GTE
- U: 1GR-FE or 2ZR-FE
- V: 1NR-FE
- Y: 3UR-FE
- ខ្ទង់ទី 6 បញ្ជាក់ពីសេ៊រីរបស់រថយន្ត
- ខ្ទង់ទី 7 បញ្ជាក់ពីប្រព័ន្ធសុវត្ថិភាពដូចជា ខ្សែក្រវ៉ាត់សុវត្ថិភាព និងពោងសុវត្ថិភាព
- 0 : ពោងលើបង្អួចរថយន្ត និងខ្សែក្រវ៉ាត់ជាមួយពោងសុវត្ថិភាពចំនួន 2
- 1 : ខ្សែក្រវ៉ាត់សុវត្ថិភាព
- 2 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពនៅកន្លែងអ្នកបើកបរ
- 3 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2
- 4 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2, ពោងសុវត្ថិភាពផ្នែកចំហៀង, ពោងលើបង្អួចរថយន្ត និងពោងសម្រាប់ការពារជង្គង់របស់អ្នកបើកបរ
- 7 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2 និងពោងសម្រាប់ការពារជង្គង់របស់អ្នកបើកបរ
- 8 : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2 និងពោងសុវត្ថិភាពផ្នែកចំហៀង
- D : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពផ្នែកចំហៀងចំនួន 2, ពោងសុវត្ថិភាពលើបង្អួចរថយន្ត 3 ជួរ និងពោងសុវត្ថិភាពការពារជង្គង់
- F : ខ្សែក្រវ៉ាត់សុវត្ថិភាព ជាមួយនឹងពោងសុវត្ថិភាពចំនួន 2, ពោងសុវត្ថិភាពផ្នែកចំហៀង និងពោងសុវត្ថិភាពការពារជង្គង់
- ខ្ទង់ទី 8 បញ្ជាក់ពីម៉ូឌែលរបស់រថយន្ត
- 0 : MR2 Spyder
- 1 : Tundra
- 3 : Echo និង Yaris
- 4 : Scion xB and xD
- 7 : Scion tC
- A : Highlander, Sequoia, Celica និង Supra
- B : Avalon
- C : Sienna និង Previa
- D : T100
- E : Corolla ឬ Matrix
- F : FJ Cruiser
- G : Hilux
- H : Highlander
- J : Land Cruiser
- K : Camry
- L : Tercel និង Paseo
- M : Previa
- N : Tacoma និងរថយន្តប្រភេទដឹកទំនិញស៊េរីចាស់
- P : Camry Solara
- R : 4Runner និង Corolla
- T : Celica FWD
- U : Prius
- V : RAV4
- W : MR2 non Spyder
- X : Cressida
- ខ្ទង់ទី 9 នេះគឺជាខ្ទង់ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃ VIN។
- ខ្ទង់ទី 10 សម្រាប់បញ្ជាក់ពីឆ្នាំនៃការផលិតរថយន្ត
- V : 1997
- W : 1998
- X : 1999
- Y : 2000
- 1 : 2001
- 2 : 2002
- 3 : 2003
- 4 : 2004
- 5 : 2005
- 6 : 2006
- 7 : 2007
- 8 : 2008
- 9 : 2009
- A : 2010
- B : 2011
- C : 2012
- D : 2013
- E : 2014
- F : 2015
- G : 2016
- H : 2017
- J : 2018
- K : 2019
- ខ្ទង់ទី 11 បញ្ជាក់ពីប្រាប់ពីរោងចក្រនៅក្នុងប្រទេសដែលបានតម្លើង
- 0 ដល់ 9 = ប្រទេសជប៉ុន
- A = ប្រទេសបារាំង
- C = ប្រទេសកាណាដា
- E = ចក្រភពអង់គ្លេស
- K = ប្រទេសជប៉ុន
- M = ប្រទេសម៉ិកស៊ីកូ
- N = សាធារណរដ្ឋឆេក
- R = សហរដ្ឋអាមេរិក
- S = សហរដ្ឋអាមេរិក
- U = សហរដ្ឋអាមេរិក
- W =ប្រទេសកាណា
- X = សហរដ្ឋអាមេរិក
- Z = សហរដ្ឋអាមេរិក។
- ខ្ទង់ទី 12 ដល់ 17 បង្ហាញពីលេខរៀងរបស់រថយន្តដែលបានផលិត
- ឧទាហរណ៍៖ 00004 គឺជារថយន្តដែលមានលេខរៀងទី 4៕