មើលរូបរាងខាងក្នុងរថយន្ត Aston Martin DBX តម្លៃចាប់ពី ១៨ ម៉ឺនដុល្លារ

ការ​ប្រកាស​ចេញ​រថយន្ត SUV ដំបូង​របស់ Aston Martin កាន់​តែ​កៀក​ចូល​មក​ដល់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ២០ ខែ​វិច្ឆិកា​ដែល​នឹង​បង្ហាញ​ចេញ​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន។

ដើម្បី​ឲ្យ​រថយន្ត​នេះ​កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​តម្លៃ​របស់​រថយន្ត​ម៉ូដែល DBX នេះ​ដែល​មាន​តម្លៃ​ចាប់​ពី ១៨៩ ៩០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក។ បន្ថែម​ពី​នេះ​ Aston Martin ក៏​បាន​បង្ហាញ​រូប​ភាព​​មួយ​សន្លឹក ដែល​ជា​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត DBX ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង​របស់​រថយន្ត DBX គឺ​មាន​ចង្កូត​ស្រោប​ដោយ​ស្បែក​ចំនួន​ពីរ​ពណ៌​ដែល​ស្ថិត​នៅ​ចំ​ពី​មុខ​កុងទ័រ​ប្រភេទ​ឌីជីថល​ទំហំ​ធំ។ នៅ​ចំ​កណ្ដាល​ក៏​មាន​អេក្រង់​កម្សាន្ត​ទំហំ​ធំ ហើយ​ផ្នែក​ខាង​ក្នុង​មាន​លាយ​ឡំ​ដោយ​ឈើ​ផង​ដែរ។

រថយន្ត DBX នេះ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ៤,០ លីត្រ ៨ ស៊ីឡាំង ដែល​បាន​មក​ពី​ក្រុមហ៊ុន Mercedes-AMG។ វា​អាច​ផលិត​កម្លាំង​បាន ៥៤២ សេះ ហើយ​ក្រុមហ៊ុន​អះអាង​ថា​រថយន្ត​នេះ​អាច​បើកបរ​ដល់​ល្បឿន ២៩០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម