រថយន្ត SUV ប្រភេទ PHEV ម៉ូដែលថ្មីរបស់ GAC គ្រោងនឹងដាក់លក់នៅក្នុងទីផ្សារប្រទេសចិន នាត្រីមាសទី៣ ឆ្នាំ ២០២៦

ក្រោយការបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំង (Beijing Auto Show) កាលពីខែមេសា ឆ្នាំ ២០២៦ ពេលនេះរថយន្ដបែប Off-Road GAC Trumpchi Yue 7 ត្រូវបានគេរំពឹងថាអាចនឹងដាក់លក់នៅក្នុងទីផ្សារប្រទេសចិន នាត្រីមាសទី៣ ឆ្នាំ ២០២៦។

GAC Trumpchi Yue 7 PHEV Off-Road SUV Unveiled: Price Expected from $35,000យោងរូបភាពពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិន (MIIT) បានបង្ហាញឲ្យឃើញថា រថយន្ត GAC Trumpchi Yue 7 មានកាងខាងមុខពណ៌ខ្មៅ ប៉ាណាពណ៌ខ្មៅ រួមជាមួយចង្កៀងមុខ និងភ្លើងបំភ្លឺពេលថ្ងៃ យ៉ាងទាក់ទាញភ្នែក។ បន្ថែមពីនេះចំណុចទាក់ទាញនៅផ្នែកជំហៀងលេងបន្ថែមជាមួយគែមកង់និងឈ្នាន់ចំហៀងជួយសម្រស់បានមួយកម្រិតស័ក្ដិសមជារថយន្ដបែប Off-Road  ។នៅផ្នែកខាងក្រោយបាបំពាក់នូវកន្លែងដាក់កង់សាគួរ ខណៈដែលភ្លើងស្ដុបក្រោយមានរចនាបថសាមញ្ញសមរម្យ ប៉ុន្តែវាស៊ីគ្នាយ៉ាងខ្លាំងជាមួយនឹងរូបរាងរថយន្ត ដូចទៅនឹងកាងពណ៌ខ្មៅរបស់វាផងដែរ។


យោងតាមឯកសារចុះបញ្ជីដដែលនេះបានឲ្យដឹងថារថយន្ត Trumpchi Yue 7 មានប្រវែងបណ្ដោយចន្លោះពី ៤ ៩៩៩ មីលីម៉ែត្រ ដល់ ៥,០៤៥ មីលីម៉ែត្រអាស្រ័យលើជម្រើសបច្ចេកទេស, ប្រវែងទទឹង ២ ០៣០ មីលីម៉ែត្រ និងកម្ពស់ ១ ៩៣៣ មីលីម៉ែត្រ។  ទំហំទាំងនេះធ្វើឱ្យវាមានវិមាត្រខាងក្រៅប្រហាក់ប្រហែលនឹងរថយន្ត Defender 110 ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GAC Trumpchi Yue 7 នឹងប្រើប្រាស់ប្រព័ន្ធថាមពលកាត់កូនអគ្គិសនី (Plug-in hybrid) ដំណើរការដោយម៉ាសុីនចំណុះ ១,៥ លីត្រ ជំនួយដោយ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំង ១៦៧ សេះ (១២៥ kW) រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ និងកញ្ចប់អាគុយទំហំ ២៨,៣ kWh ឬ ៤៥,៩ kWh។ ចំពោះកម្លាំងសរុបដែលបញ្ចេញរួមគ្នាគឺមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែរថយន្ត Yue 7 ត្រូវបានគេដឹងថាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ ១៨៨ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម