រថយន្ត​ Jeep Wrangler ងាយស្រួលលក់ជាងរថយន្តដែលជាគូប្រជែងរបស់ខ្លួនក្នុងឆ្នាំ២០២១

[ទីផ្សារបរទេស] ខណៈពេលដែលរថយន្ត Ford Bronco ថ្មីជាគូប្រជែងស្របច្បាប់ដំបូងរបស់រថយន្ត Jeep Wrangler ក្នុងរយៈពេលជាច្រើនឆ្នាំ តួលេខនៃការលក់សម្រាប់ឆ្នាំ ២០២១ បានបង្ហាញថាវាគឺជារថយន្ត Jeep ដែលងាយស្រួលលក់ជាងរថយន្ត Ford ស៊េរីថ្មីនេះ។

តួរលេខលក់ចេញដោយក្រុមហ៊ុន Ford បង្ហាញថាពេញមួយឆ្នាំ ២០២១ ដោយលក់បានចំនួន ៣៥,០២៣ គ្រឿងនៃ រថយន្ត Bronco​។ ខែធ្នូបានបង្ហាញថាជាខែដ៏រឹងមាំជាពិសេសសម្រាប់ Bronco ជាមួយចំនួនលក់បាន ៩,១៦៨ គ្រឿង  ដោយបំបែកចំនួន ៨,២៨៧ គ្រឿង ដែលបានលក់ក្នុងខែវិច្ឆិកា និង ៣,៣៩៦ គ្រឿង បានលក់នៅក្នុងខែកញ្ញា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សំខាន់ជាងនេះទៅទៀត ការលក់ដាក់រថយន្ត Ford Bronco ទើបតែចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ ២០២១ ទោះបីជារថយន្តប្រភេទ Off-Road មានតែក្នុងការកុម្ម៉ង់ទុកមុន និងកក់ទុកមុននោះក៏ដោយ។ ជាមួយនឹងការយកចិត្តទុកដាក់នេះ យើងរំពឹងថាតួលេខនៃការលក់ឆ្នាំ ២០២២ នឹងមានបរិមាណច្រើនជាងនេះ។

សម្រាប់រថយន្ត Ford Bronco Sport នៅបន្តក្នុងការលក់បានយ៉ាងងាយស្រួលសម្រាប់ Bronco ហើយត្រូវបានដាក់លក់ក្នុងរយៈពេល ១២ ខែក្នុងឆ្នាំ ២០២១។ សរុបចំនួនលក់បានដល់​ ១០៨,១៦៩ គ្រឿង ជាមួយនឹង ៦,២៧៨ គ្រឿង នៃការលក់ទាំងនោះនឹងមកដល់ក្នុងខែធ្នូ។

ជាមួយតួលេខលក់នេះធ្វើឲ្យក្រុមហ៊ុនFord មានការសប្បាយចិត្ត ប៉ុន្តែពួកគេត្រូវនាំមុខដោយក្រុមហ៊ុន Jeep Wrangler ដោយការលក់ពេញមួយឆ្នាំសម្រាប់ Wrangler មិនតិចជាង ២០៤,៦១០ គ្រឿងត្រូវបានលក់ចេញ។ ក្នុងចំណោមនៃការលក់ទាំងនេះ ដោយក្នុងត្រីមាសទី១ លក់បាន ៤៩,៦៤៦​គ្រឿង , ៦៩,០២០ គ្រឿង ក្នុងត្រីមាសទី២ ដោយក្នុងត្រីមាសទី៣ លក់បាន ៤៦,០៤៤ គ្រឿង និងលក់បានចំនួន ៣៩,៩០០ គ្រឿងនៅក្នុងត្រីមាសទី៤ ផងដែរ។

បើនិយាយអំពីក្រុមហ៊ុន Ford មានការលក់កាន់តែមានទំហំច្រើនដោយលក់បានរថយន្តសរុប ៥០៨,៤៥១ គ្រឿង នៅក្នុងត្រីមានទី៤ តាមការប្រៀបធៀបដោយ FCA US បានលក់រថយន្តចំនួន ៤១១,៥១៣ គ្រឿងក្នុងពេល៣ខែចុងក្រោយនៃឆ្នាំ​មុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម