Jeep Wrangler ឆ្នាំ២០២២ លក់នៅអឺរ៉ុប មានតែប្រភេទស៊ីប្រេងតិចបំផុត

ក្រុមហ៊ុន Jeep បានធ្វើការបញ្ចេញរថយន្ត Wrangler ឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដែលមានតែជម្រើសប្រភេទ 4xe ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ប៉ុណ្ណោះ។

គួរឲ្យដឹងថា ចំពោះស៊េរីឆ្នា២០២២ នេះ រថយន្ត Wrangler ទទួលបានបច្ចេកវិទ្យាសុវត្ថិភាពបន្ថែម ក៏ដូចជា ជម្រើសពណ៌ថ្មី, កញ្ចក់ Gorilla Glass និង ដំបូល Mopar’s Sunrider Flip Top ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្ត Wrangler 4xe ត្រូវបានដាក់បង្ហាញដំបូង កាលពីខែកញ្ញា ឆ្នាំ២០២០ ជាម៉ូដែលប្រើថាមពលអគ្គិសនីដំបូងបង្អស់របស់ Jeep។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ និងអាគុយ Hybrid ទំហំ ១៧គីឡូវ៉ាត់ម៉ោង ដែលមានកម្លាំងសរុប ៣៧៥សេះ និងកម្លាំងរមួល ៦៣៧ញ៉ូតុនម៉ែត្រ។

រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធប៉ុងពីរ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤វិនាទី ហើយអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៥០គីឡូម៉ែត្រ ទៀតផង។

បើនិយាយពីសមត្ថភាព Off-road វិញ រថយន្ត Jeep Wrangler 4xe មានបំពាក់មុខងារ Trail Rated Wrangler ជាមួយនឹងប្រព័ន្ធ Select-Trac និង Rock-Trac, ប៉ុង Dana axles, ប្រព័ន្ធចាក់សោរប៉ុង Tru-Lok electric lockers ទាំងមុខក្រោយ, ប្រព័ន្ធ Trac-Lok limited-slip differential និងប្រព័ន្ធ electronic sway-bar disconnect function ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម