[ចំណេះដឹងយានយន្ត] ការបើកបរទាំងធូរកង់អាចធ្វើឱ្យអន្តរាយ ដល់យ៉ាន់ ដែលគេចមិនផុតពីការទិញថ្មី និងខាតបង់ប្រាក់ដោយចៀសមិនបាន។ ប៉ុន្តែប្រសិនជាអ្នកមានឧបករណ៍ពិនិត្យសម្ពាធខ្យល់ក្នុងកង់រថយន្តវា ប្រហែលជាអាចផ្តល់នូវសញ្ញាឱ្យបានដឹងជាមុនពីការព្រមាននៃភាពលេច ជ្រាប ឬធ្លាយសម្បកកង់ចេញខ្យល់នៅត្រង់ចំណុចណាមួយជាមិនខាន ។ ខាងក្រោមនេះ គឺជាវិធីពិនិត្យរកមើលភាពលេចជ្រាបខ្យល់កង់រថយន្តឱ្យបាន ត្រឹមត្រូវ៖
១. ដូយរថយន្តទ្បើង ដើម្បីរំដោះសម្ពាធនៃភាពជ្រាបខ្យល់តាមសម្បកកង់។ ដោះកង់ចេញពីរថយន្ត ប្រសិនជាអាចធ្វើទៅបាន ដើម្បីងាយស្រួលពិនិត្យមើលភាពជ្រាបខ្យល់ដែលពិបាករកមើល។
២. សង្កេតមើលប្រភពនៃទីតាំងជ្រាបចេញខ្យល់មកក្រៅនោះ។ ប្រសិនបើប្រហោងដែលធ្លាយចេញធំ ឬក៏វត្ថុដែលចាក់ទម្លុះសាច់សម្បកនៅតែខាំជាប់ដដែល វាប្រហែលជាអាចងាយស្រួលរកឃើញ ។
៣. ស្តាប់សំទ្បេងខ្យល់ដែលជ្រាបចេញនោះ។ អ្នកប្រហែលជាអាចស្តាប់ឮសូរសំទ្បេងខ្យល់តិចៗនៃសម្ពាធខ្យល់ ដែលធ្លាយចេញពីក្នុងកង់រថយន្តមកក្រៅបាន។ ការស្តាប់ពីភាពលេចជ្រាបនៃខ្យល់អាចជួយដល់អ្នកក្នុងការកាត់ បន្ថយការស្រាវជ្រាវរកទីតាំងជ្រាបខ្យល់បានយ៉ាងល្អ ។
៤. ការដឹងដោយអារម្មណ៍ ឬវិញ្ញាណពីការជ្រាបខ្យល់ចេញពីរថយន្តត្រូវប្រើបាតដៃរបស់អ្នកបំលាស់ទីយឺតៗនៅតំបន់ដែលអ្នកសង្ស័យថាមានជ្រាបខ្យល់ចេញប្រមាណជា២,៥៤សង់ទីម៉ែត្រពីផ្ទៃសម្បកកង់។
៥. យកទឹកសាប៊ូ១ភាគលាយជាមួយនឹងធម្មតា៤ ភាគ ហើយយកទឹកដែលលាយច្របល់ចូលគ្នានេះ ដាក់នឹងដៃបាចមកលើកង់រថយន្ត ឬក៏យកទឹកនោះច្រកដបមានចំពួយបាញ់ទៅលើកង់រថយន្ត ដោយការបង្វិលឱ្យសព្វនោះអ្នកប្រាកដជានឹងឃើញពពុះពីកន្លែង ដែលមានជ្រាបខ្យល់ជាមិនខាន៕