វិធីសំអាតចង្កៀងរថយន្តរបស់លោកអ្នកអោយភ្លឺដូចថ្មី | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាការពិតណាស់ចង្កៀងរថយន្តប្រៀបដូចជាភ្នែករបស់យើងដូចគ្នាដែរ គឺតម្រូវអោយសំអាតអោយស្អាត ព្រោះវាដើរតួរនាទីជាអ្នកបំភ្លឺផ្លូវមិនថាពេលថ្ងៃ ឬយប់ដូច្នេះអ្នកគួរសំអាតវាអោយបានទៀងទាត់។ ខាងក្រោមនេះគឺជាវិធីសម្អាតចង្កៀងរថយន្តរបស់អ្នកអោយភ្លឺរលោង និងស្អាតដូចថ្មី។

សម្ភារៈ

  • ស្កុតពណ៌ខៀវ
  • ថ្នាំប៉ូលាកញ្ចក់
  • ក្រដាស់ខាតទំហំ
  • ក្រណាត់ទន់ Flanel
  • ទឹក
  • សាប៊ូលាងកញ្ចក់

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អនុវត្ត

  • លាងសំអាតចង្កៀងរថយន្តជាមួយនឹងទឹកស្អាត ដើម្បីកំចាត់កំទេចកំទីធូលីរួចយកស្កុតពណ៌ខៀវទៅរុំពីជុំវិញចង្កៀងរថយន្ត
  • ជូតសំអាតចង្កៀងនីមួយៗជាលក្ខណៈរង្វង់ចុះឡើងៗប្រហែលជា១០នាទីសំរាប់ ចង្កៀងម្ខាងៗ
  • ជន្លក់ក្រដាស់គ្រឿមទៅក្នុងទឹកត្រជាក់ប្រហែល១០នាទីរួចយកជូតសំអាតនៅលើចង្កៀងក្នុងទិសដៅតែមួយដដែលៗ ដោយក្នុងពេលជូតត្រូវធ្វើឡើងជាមួយនឹងការបាញ់ទឹកត្រជាក់
  • លាងសំអាតជាមួយនឹងទឹកលាងកញ្ចក់
  • ជូតម្តងទៀតជាមួយក្រដាស់គ្រើម គឺជូតពីក្រោមឡើងលើក្នុងមុំ ៩០ដឺក្រេ  បន្ទាប់មកសំអាតជាថ្មីជាមួយទឹកលាងកញ្ចក់
  • ប៉ូលាចង្កៀងរថយន្តជាមួយនឹងថ្នាំប៉ូលា
  • បកស្កុតពណ៌ខៀវដែលរុំជុំវិញចង្កៀងចេញរួចធ្វើការសំអាតជាការស្រេច៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម