សហរដ្ឋអាមេរិក សម្រេច​ចេញ​ច្បាប់​ហាមឃាត់នាំចូលរថយន្ត និងបច្ចេកវិទ្យាដែលផលិតដោយប្រទេសចិន

[បរទេស] រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឈានទៅដល់ជិតការហាមឃាត់រថយន្ត និងបច្ចេកវិទ្យាដែលផលិតដោយប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសន្តិសុខជាតិ ជាពិសេសទាក់ទងនឹងបច្ចេកវិទ្យាដែលប្រើប្រាស់សម្រាប់ចារកម្មរបស់ចិនមកមលើសហរដ្ឋអាមេរិក។

នៅក្រោមច្បាប់ថ្មីនេះ កំណត់ថា បច្ចេកវិទ្យា រួមទាំងប្រព័ន្ធ software, hardware ដែលផលិត ឬផ្គត់ផ្គង់ពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយប្រទេសចិន និងរុស្សី រួមមានប្រព័ន្ធតភ្ជាប់ VCS ដែលអនុវត្តចាប់ពីម៉ូដែលឆ្នាំ ២០២៧ និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ ADS អនុវត្តចាប់ពីម៉ូដែលឆ្នាំ ២០៣០ នឹងត្រូវបានហាមឃាត់មិនឲ្យនាំចូល ឬប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ រថយន្តដែលផលិតនៅសហរដ្ឋអាមេរិក ដែលប្រើប្រាស់គ្រឿងបន្លាស់ រួមទាំងបច្ចេកវិទ្យាពីក្រុមហ៊ុនមានទំនាក់ទំនងជាមួយប្រទេស ២ នេះ ក៏ត្រូវបានហាមឃាត់ផងដែរ ដែលនឹងធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុនដែលផលិតគ្រឿងបន្លាស់រថយន្តនៅក្នុងប្រទេសចិន ឬប្រើប្រាស់បច្ចេកវិទ្យាចិននៅក្នុងផលិតផលរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ច្បាប់នេះអនុវត្តចំពោះតែរថយន្តប្រភេទ Passenger Car ប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលកំពុងស្វែងរកការអនុវត្តអ្វីដែលស្រដៀងនឹងរថយន្តប្រភេទពាណិជ្ជកម្ម ក៏ដូចជាយានយន្តដែលមានទម្ងន់លើសពី ៤ ៥០០ គីឡូក្រាមផងដែរ  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម