លោក Joe Biden និយាយថា រថយន្តនាំចូលពីប្រទេសចិនអាចលួចយកទិន្នន័យរបស់សហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា លោកស្នើរដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកឱ្យចាប់ផ្តើមការស៊ើបអង្កេតលើរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាតភ្ជាប់ដែលមានប្រភពមកពីប្រទេសចិន ដែលអាចប្រមូលទិន្នន័យរសើប និងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ហើយបញ្ជូនទិន្នន័យនេះត្រឡប់ទៅកាន់ប្រទេសចិនវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកបាននិយាយថា “ប្រទេសចិនបានប្តេជ្ញាចិត្តគ្រប់គ្រងទីផ្សាររថយន្តនាពេលអនាគត រួមទាំងការប្រើប្រាស់ការអនុវត្តមិនយុត្តិធម៌ផងដែរ”។ លោក​បាន​បន្ថែម​ថា ប្រទេស​នេះ​ត្រៀម​នឹង​បំបាក់​អាមេរិក​ជាមួយ​នឹង​រថយន្តទំនើបៗ ដែល​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ។ លោក​បាន​សួរ​ថា «​ហេតុ​អ្វី​បាន​ជា​រថយន្តដែល​ភ្ជាប់​ពី​ប្រទេស​ចិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​យើង​ដោយ​គ្មាន​ការ​ការពារ​?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ យោកតាមសារព័ត៌មាន Reuters រាយការណ៍ថា ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានរិះគន់ចំពោះការលើកឡើងថា រថយន្តរបស់ខ្លួនបង្កការគំរាមកំហែងដល់ជនជាតិអាមេរិក។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិកបានដាក់កំហិតលើក្រុមហ៊ុនចិន ជុំវិញការភ័យខ្លាចសន្តិសុខជាតិរបស់ខ្លួន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម