[បរទេស] យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិរបស់សហរដ្ឋអាមេរិកហៅកាត់ថា (NHTSA) បានស្នើសុំដាក់ចេញច្បាប់ថ្មីទៅលើរថយន្តប្រភេទភីកអាប់ និង SUV កំណាត់ការតេស្តឲ្យកាន់តែមានសុវត្ថិភាពសម្រាប់អ្នកថ្មើរជើងទៅលើប្រព័ន្ធសុវត្ថិភាពការពារពីការបុកប៉ះផ្នែកខាងមុខ ។
ក្នុងនោះ NHTSA បានជឿជាក់ថាអ្នកស្លាប់ដោយសារបុកប៉ះផ្នែកខាងមុខបានកើនឡើង ៣៣% ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ។ ច្បាប់ដែលបានស្នើឡើងនឹងកំណត់ស្តង់ដារថ្មីដើម្បីកាត់បន្ថយការរងរបួសសម្រាប់អ្នកថ្មើរជើងក្នុងការប៉ះទង្គិចគ្នានៅខាងមុខ ដោយតម្រូវឲ្យរថយន្តទាំង ២ប្រភេទនេះ កែទម្រង់ឡើងវិញនៅការឌីស្សាញផ្នែកខាងមុខរួមមាន គម្របម៉ាស៊ីន, ប៉ាណា រួមទាំងកាងការពារ ។ លើសពីនេះ រថយន្តក៏តម្រូវឲ្យធ្វើតេស្តផងដែរ ។
ជាមួយគ្នានេះ អ្នកគ្រប់គ្រង NHTSA លោក Sophie Shulman បាននិយាយថា “យើងមានវិបត្តិនៃការស្លាប់តាមផ្លូវ ហើយវាកាន់តែអាក្រក់ទៅៗក្នុងចំណោមអ្នកដែលងាយរងគ្រោះដូចជាអ្នកថ្មើរជើង” ។ ដោយសារស្លាប់របស់អ្នកថ្មើរជើងបានកើនឡើង ៥៧% ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២ ស្មើនឹងចំនួនចាប់ពី ៤ ៧៧៩ នាក់ ទៅ ៧៥២២ នាក់ ៕