ក្រោយទទួលបានជោគជ័យខ្លាំង MG បញ្ចេញម៉ូឌែលថ្មី MG ZS MCE ២០២១ សម្រាប់ទីផ្សារកម្ពុជា

ក្រុមហ៊ុន Marris Garages (MG Cambodia)បានធ្វើការនាំចូលរថយន្តថ្មីជាផ្លូវការមកកាន់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១មកម្លេះជាមួយនឹងរថយន្តប្រភេទ Crossover, SUV ដែលមានដូចជារថយន្ត MG ZS, RX5, HS និង RX8 ដែលទទួលបានការនិយមយ៉ាងខ្លាំងផងដែរ។ ក្រោយទទួលបានជោគជ័យខ្លាំង ពេលនេះក្រុមហ៊ុន MG Cambodia បាននាំយកនូវការផ្លាស់ប្តូរថ្មី នៃរថយន្ត MG ZS MCE សេរ៊ីឆ្នាំ ២០២១ ជាមួយការឌីស្សាញថ្មីនៃរូបរាងខាងក្រៅ​​ជាមួយភាពជាក់លាក់យ៉ាងខ្លាំងគឺ​ ” ភាពទំនើប និងគុណភាពដ៏ពិតប្រាកដ ​”។ រថយន្ត MG ZS​ ស៊េរីមុន ត្រូវបានរចនាឡើង ទៅតាមតម្រូវការរបស់លោកអ្នកជាចំបង ហើយសម្រាប់ម៉ូឌែលថ្មីនេះក៏ដូចគ្នាដែរ។ ការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយនឹងផ្តល់ជូនលោកអ្នកនូវផាសុកភាព ភាពស្និទស្នាល និងទំនុកចិត្តខ្ពស់ រាល់ការធ្វើដំណើរគ្រប់ទីកន្លែង។

សម្រាប់ចំណុចនៃការផ្លាស់ប្តូរនៃម៉ូឌែលថ្មីនេះ គឺការឌីស្សាញថ្មីទៅលើផ្នែកខាងមុខដូចជា ប៉ាណាមុខ, កាងមុខរថយន្ត និង ចង្កៀងភ្លើងLEDមុខ-ក្រោយ។ ថាសកង់បែបស្ព័ររចនាថ្មីទំហំ ១៧អ៊ីញធ្វើអោយរថយន្ត MG ZS ម៉ូឌែលថ្មីនេះកាន់តែមានភាពលេចធ្លោ និងទាក់ទាញបំផុតមិនធ្លាប់មាន។វាពិតជាមានភាពល្អឥតខ្ចោះ និងសាកសមជារថយន្តលក្ខណៈគ្រួសារប្រភេទតូច។ គ្រប់ចំណុចចាប់ពីចង្កៀងខាងមុខប្រដេញជាខ្សែបន្ទាត់រហូតដល់ផ្នែកខាងក្រោយនៃរថយន្ត ត្រូវបានផលិតឡើងដោយការផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG​ បានធ្វើការកែប្រែម៉ូឌែល ZS ជាមួយរូបរាងដ៏ស្រស់ស្អាត ទាក់ទាញ, ផ្នែកខាងក្នុងដ៏ឆ្លាតវៃ កាន់តែពិសេសជាមួយនឹងបច្ចេកវិទ្យាប្រអប់លេខថ្មី។ ផ្នែកខាងក្នុងនៃរថយន្ត MG ZS ត្រូវបានរចនាឡើង ដើម្បីផ្តល់នូវអារម្មណ៌ស្រស់ស្រាយ មិនថាអ្នកបើកបរ​​ ឬ អ្នករួមដំណើរជាលក្ខណៈក្រុមគ្រួសារនោះទេ ដោយសារតែកៅអីអង្គុយរចនាពីស្បែកទន់យ៉ាងប្រណីត រំលេចដោយថ្នេរដេរយ៉ាងស្រស់ស្អាត ហើយកៅអីផ្នែកខាងមុខភ្ជាប់ជាមួយប្រព័ន្ធកំណត់កម្តៅផងដែរដែលតែងតែរង់ចាំ និងស្វាគមន៏លោកអ្នកមកអង្គុយសម្រាប់ការបើកបរគ្រប់ពេលយ៉ាងផាសុកភាព។

រថយន្ត MG ZS គឺជារថយន្តប្រភេទ SUV ធន់តូចដែលមានភាពស៊ីវិល័យល្អឥតខ្ចោះរបស់ខ្លួន និងបច្ចេកវិទ្យាដ៏ទំនើបដែលបានបំពាក់មកនូវកាំម៉េរ៉ា ៣៦០ដឺក្រេ មួយជុំរថយន្ត សម្រាប់ជំនួយដល់ការចូលចតយ៉ាងមានសុវត្ថិភាពខ្ពស់ អេក្រង់កម្សាន្ត គុណភាពច្បាស់ល្អ ទំហំ ១០អ៊ីញ អាចភ្ជាប់ជាមួយ Bluetooth, Apple CarPlay និង Android Auto មកជាស្តង់ដារពីរោងចក្រ ដើម្បីផ្តល់ជូននៅការកំសាន្តដ៏សំបូរបែបជាមួយតម្លៃប្រហែល ៣០ ០០០ដុល្លារតែប៉ុណ្ណោះ។ ហើយផ្នែកខាងក្នុង មានភាពធំទូលាយ សម្រាប់ការធ្វើដំណើរជាមួយសមាជិក៥នាក់ ហើយកន្លែងដាក់អីវ៉ាន់ មិនថារទេះកូនក្មេង ឬសំភារះកីឡានោះទេគឺអាចដាក់បានដោយគ្មានបញ្ហា។

រថយន្ត MG ZS ថ្មីនេះនឹងអាចវាយលុកទីផ្សាររថយន្តប្រភេទ Crossover ជាមួយរូបរាង និងភាពធំទូលាយដូចនឹងរថយន្ត MG RX5 ដែលជារថយន្តប្រភេទ SUV លក់ដាច់បំផុតនៅកម្ពុជានេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម