[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសជាផ្លូវការនឹងបញ្ឈប់ការចែកចាយរថយន្ត Toyota Yaris ក្នុងទីផ្សារប្រទេសវៀតណាមទៀតហើយ បន្ទាប់ពីចាយពេលអស់ ១៣ ឆ្នាំក្នុងប្រទេសនេះ។
យោងតាមអ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុុមហ៊ុន Toyota ផ្ទាល់បាននិយាយថាការលក់រថយន្ត Toyota Yaris មានការធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយនៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនបានលក់រថយន្ត Toyota Yaris បានចំនួនតែ ១ ៥៦៩គ្រឿងប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ២០២៣ ធ្លាក់មកដល់ ១៣៤ គ្រឿងនិងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៤ នេះបានត្រឹមតែ ៨ គ្រឿងប៉ុណ្ណោះ។
គួរឲដឹងផងថា Toyota Yaris ត្រូវបាននាំចូលក្នុងទីផ្សារប្រទេសវៀតណាមតាំងពីឆ្នាំ២០១១ មកម្ល៉េះ ហើយវាជារថយន្តដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំនោះ។