ស្នាក់ការតាំង​បង្ហាញរថយន្ត ASTON MARTIN បើកសម្ពោធជាផ្លូវការនៅក្នុង​ប្រទេស​កម្ពុជា

ក្រុមហ៊ុន Aston Martin បន្តបង្កើនបណ្តាញចែកចាយលក់របស់ខ្លួននៅអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីការបើកសម្ពោធជាផ្លូវការនូវស្នាក់ការ​តាំងបង្ហាញថ្មី​របស់ Aston Martin Phnom Penh កាលពីសប្តាហ៍មុន។

លោក Flavien Simon អ្នកគ្រប់គ្រងផ្នែកលក់ប្រចាំ Aston Martin Phnom Penh និងលោក Mr. Abarajithan Selvakumar ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន HGB Group ចូលរួមកាត់ខ្សែបូរពិធីសម្ពោធអគារបង្ហាញរថយន្ត Aston Martin Phnom Penh

Aston Martin Phnom Penh បានបើកទ្វាររបស់ខ្លួននៅខែធ្នូឆ្នាំ ២០២០។ ការបើកសម្ពោធជាផ្លូវការត្រូវបានពន្យាពេលដោយសារមានការរឹតត្បិតមួយចំនួននៅរយៈពេលខុសៗគ្នាក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

ស្នាក់ការ​តាំងបង្ហាញដែលមានទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញពីផ្លាកសញ្ញា និង​អត្តសញ្ញាណសាជីវកម្មបច្ចុប្បន្នរបស់ Aston Martin ដែលបង្ហាញពីបរិយាកាសលម្ហែកាយ ប៉ុន្តែក្នុងសភាពដ៏ទំនើប។ កន្លែងផ្ទុក
រថយន្តចំនួនបួនគ្រឿង ផ្តល់ជូននូវរថយន្តម៉ាក DBX SUV ស៊េរីថ្មីៗដែលជាប្រភេទរថយន្តស្ព័រម៉ាក Aston Martin ដែលមានគ្រប់ស៊េរីក៏ដូចជាសាលបង្ហាញពីលក្ខណៈពិសេសរបស់​រថយន្តសម្រាប់អតិថិជន ដែលមានទាំងស្តង់ដារ និងជំរើសពីសេវាកម្មផ្ទាល់ខ្លួនដែលមានតែមួយគត់របស់ Aston Martin ដែលហៅថា  “Q by Aston Martin”  ដែលជាកន្លែងតាំងរថយន្តផង​   ទីកន្លែងប្រគល់រថយន្ត​ជា​លក្ខណៈឯកជនផង និងទីតាំងដ៏​ទំនើបថ្មីបំផុតសម្រាប់​សេវាកម្មក្រោយការលក់ផងដែរ  ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ការរៀបចំអគារតាំងបង្ហាញរថយន្ត Aston Martin Phnom Penh សម្រាប់ពិធីបើកសម្ពោធជាផ្លូវការ

លោក Roberto Carlos De Silva នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានមានប្រសាសន៍ថា“ យើងមានសេចក្តីរំភើបណាស់ ដែលបានប្រកាសពីការបើកដំណើរការជាផ្លូវការ​ស្នាក់ការតាំងបង្ហាញរថយន្ត Aston Martin ថ្មីនេះ។ នេះគឺជាព្រឹត្តិការណ៍សំដ៏ខាន់មួយទៀតសម្រាប់ក្រុមហ៊ុន HGB Group ហើយយើងសូមថ្លែងអំណរគុណចំពោះអតិថិជនដ៏មានតម្លៃរបស់យើងចំពោះការ​ទុក​ចិត្ត​ និងការគាំទ្រពួកយើង​ ​ដែល​ជួយឱ្យយើងឈានមក​ដល់ចំនុចនេះ។ យើងកំពុងទន្ទឹងរង់ចាំឆ្នាំដ៏ជោគជ័យនាពេលខាងមុខនិងឱកាសដើម្បីនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៃភាពជាម្ចាស់របស់រថយន្ត Aston Martin ដល់អតិថិជនជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ”

លោក Nancy Chen នាយកប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ សម្រាប់រថយន្ត Aston Martin មានប្រសាសន៍ថា“ ជាមួយនឹងការបើកដំណើរការស្នាក់ការ​តាំងបង្ហាញនៅ​ក្នុង​ប្រទេស​កម្ពុជា​  យើងសង្ឃឹមថា យើងនឹងបានឃើញរថយន្ត Aston Martin ជាច្រើនទៀតនៅតាមដងវិថីដ៏ស្រស់ស្អាតនៃរាជធានី
ភ្នំពេញ។ តាងនាមអោយក្រុមហ៊ុន Aston Martin ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា លាង ហួត ប្រធានក្រុមហ៊ុន​ HGB Group និងលោក Roberto Carlos De Silva និងក្រុមការងារ​របស់លោកចំពោះការលះបង់និងការប្តេជ្ញាចិត្តយ៉ាង​មុតមាំចំពោះម៉ាករថយន្តដ៏ល្បីមួយ​នេះ។ ខ្ញុំជឿជាក់ថា យើងនឹងបង្កើតទំព័រថ្មីដ៏រំភើបទាំងអស់គ្នា ក្នុងប្រទេសកម្ពុជា សំរាប់រថយន្ត Aston Martin ។

អំពី Aston Martin Lagonda៖

ម៉ាក​សញ្ញា​ Aston Martin Lagonda គឺជាការផលិតរថយន្តប្រណិត ដែលផ្តោតលើការបង្កើតរថយន្ត និងរថយន្តប្រភេទ SUV ពិសេសផ្តាច់មុខ។ ម៉ាករថយន្ត Aston Martin ដ៏ល្បីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ ភាពច្នៃប្រឌិត និងការរចនាម៉ូតដែល​មិន​ចេះ​ហួស​សម័យ​កាល​ទៅ​តាមពេលវេលា ដើម្បីផលិតម៉ូតដែលរួមមាន Vantage, DB11, DBS Superleggera និងប្រភេទ SUV ថ្មី នោះគឺ DBX ។ ដោយមានមូលដ្ឋាននៅ Gaydon ប្រទេសអង់គ្លេស Aston Martin Lagonda រចនា បង្កើត និងនាំចេញរថយន្តដែលត្រូវបានលក់នៅក្នុងប្រទេសចំនួន ៥៥ ជុំវិញពិភពលោក។

ម៉ាក Lagonda ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ និងAston Martin ក្នុងឆ្នាំ ១៩១៣។ ម៉ាកទាំងពីរនេះបានរួមគ្នានៅឆ្នាំ ១៩៤៧ នៅពេលដែលម៉ាកទាំងពីរត្រូវបានទិញដោយលោក David Brown ។

សម្រាប់ព​ត៌​មាន​បន្ថែម:

Flavien Simon

  • Sales Manager, Aston Martin Phnom Penh
  • ទូរស័ព្ទ: +85595 666 910
  • អ៊ីមេល: [email protected]

Sundee Vinas

  • Head of Marketing, Aston Martin Phnom Penh
  • ទូរស័ព្ទ: +85595 777 049
  • អ៊ីមេល: [email protected]
ផ្ទាំងផ្សាយពាណិជ្ជកម្ម