កន្លងមកមានការលេចឭពាក្យចចាមអារ៉ាមថារថយន្ត F-150 Lightning នឹងបើកទទួលការកុម្ម៉ង់ទិញនៅថ្ងៃទី២៦ ខែតុលានេះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ដោយឡែកបើតាមការលើកឡើងរបស់ហាងចែកចាយ និងលក់រថយន្ត Ford បាននិយាយថាមានការលេចឭដំណឹងថាការកុម្ម៉ង់ទិញ F-150 Lightning នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ។ នៅពេលដែលកាលបរិច្ឆេទច្បាស់លាស់ហើយ ហាងលក់រថយន្តនឹងទាក់ទងអ្នកដែលបានកក់រថយន្តនេះ។
គិតត្រឹមបច្ចុប្បន្ននេះ Ford F-150 Lightning មានអ្នកកក់ចំនួន ១៥ម៉ឺនគ្រឿង ហើយគេរង់ចាំមើលថានឹងមានចំនួនកក់ប៉ុន្មានដែលអាចក្លាយទៅជាចំនួនកុម្ម៉ង់ទិញ។
គួរចាប់អារម្មណ៍ផងដែរថា ៧៥%នៃអ្នកកក់រថយន្ត F-150 Lightning គឺជាអតិថិជនថ្មីដែលមិនធ្លាប់ប្រើប្រាស់រថយន្ត Ford ពីមុនមក។ លើផ្សារអាមេរិករថយន្តនេះមានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ ដល់ ៩០ ៧៧៤ដុល្លារ៕