ឡាន Ford Ranger ជាប់លេខពីរនៅអាមេរិក ឯលេខមួយវិញ…

​​លទ្ធផល​ទីផ្សារ​រថយន្ត​ភីកអាប់​ខ្នាត​កណ្ដាល​នៅ​អាមេរិក​​ប្រចាំ​ត្រីមាស​ទី​ពីរ ឃើញ​ថា​រថយន្ត​ Toyota Tacoma ស្ថិត​នៅ​លំដាប់​​ថ្នាក់​លេខ​មួយ លក់​ចេញ​បាន​ច្រើន​ជាង​គេ​ជា​មួយ​ចំនួន​លក់ ៥១ ០៦២គ្រឿង ដែល​មាន​ការ​ធ្លាក់​ចុះ ១៩,៨% បើ​ធៀប​នឹង​ត្រីមាស​ឆ្នាំ ២០១៩។

ចំណែក​លេខ​ពីរ​គឺ​បាន​ទៅ​លើ​រថយន្ត Ford Ranger ដែល​មាន​ចំនួន​លក់ ២៥ ០០៨គ្រឿង មាន​កំណើន​​រហូត​ដល់ ៦៨,១% ធៀប​នឹង​ឆ្នាំ ២០១៩។ លេខ​បី​បាន​ទៅ​លើ​រថយន្ត Chevrolet Colorado ដែល​លក់​បាន ១៩ ៨៤៣គ្រឿង ថយ​ចុះ ៣៧,៣% ធៀប​នឹង​ឆ្នាំ​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក​រថយន្ត Jeep Gladiator ​​លក់​បាន​តិច​ជាង Chevrolet Colorado ត្រឹម ២៧៥​គ្រឿង​ប៉ុណ្ណោះ ដែល​លក់​បាន ១៩ ៥៦៨គ្រឿង ស្ថិត​នៅ​លំដាប់​លេខ ៤។ បន្ទាប់​មក​ទៀត​គឺ Nissan Frontier ដែល​មាន​ចំនួន​លក់ ៨ ៧៩៤​គ្រឿង តាម​ពី​ក្រោយ​ដោយ Honda Ridgeline លក់​បាន​ ៦ ៣៨០​គ្រឿង។

គិត​ចាប់​ពី​ខែ​មករា​ដល់​ខែ​មិថុនា Toyota អាច​លក់ Tacoma បាន ១០៤ ៦៩៨​គ្រឿង ប្រៀប​នឹង​ Ford Ranger លក់​បាន ៤៥ ៩៨៨​គ្រឿង និង Chevrolet Colorado លក់​បាន ៤១ ២៧៣គ្រឿង៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម