[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan Dark Blue SL03 ប្រភេទ Sedan ដែលជារថយន្តអគ្គិសនីមានតម្លៃចាប់ពី ២៧ ២៤៣ ដុល្លារ ដល់ ៣១ ៩៨៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅ រថយន្តអគ្គិសនី Changan Dark Blue SL03 មានបំពាក់ជាមួយប៉ាណាមុខបិទ ចង្កៀងមុខប្រភេទ matrix LED ភ្ជាប់ដោយមុខងារឡើងចុះដោយស្វ័យប្រវត្តិ អមជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED។ ខណៈ ផ្នែកខាងក្រោយត្រូវបានបំពាក់ចង្កៀងប្រភេទ LED រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងភ្ជាប់ជាមួយកាង spoiler ផងដែរ។
សម្រាប់ផ្នែកខាងក្នុងនៃរថយន្តនេះ បានភ្ជាប់មកជាមួយការរចនាដ៏ប្រណិត អេក្រង់កំសាន្តបញ្ឈរទំហំ ១៤,៦ អ៊ីញ អាចបង្វិលបាន និងកុងទ័រព័ត៌មាន full LCD, ដៃចង្កូត កៅអី បន្ទះទ្វារ កន្លែងទម្រដៃ ត្រូវបានស្រោបដោយស្បែក និងដំបូលកញ្ចក់បែប Panoramic roof។
Changan Deep Blue ប្រើប្រាស់ប្រព័ន្ធ independent H-arm multi-like rear suspension និងវិលកង់ក្រោយ។ ខណៈម៉ូទ័រអគ្គិសនីចំនួនពីរ ប៉ុង២ វិលទាំងអស់ បំពាក់ដោយប្រព័ន្ធបញ្ជាឆ្លាតវៃ Changan Smart Core ដោយប្រើបន្ទះឈីប Qualcomm 8155 គាំទ្រការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ OTA update។ រថយន្តនេះមានសេនស័រចំនួន ២៧ ។
សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Changan Dark Blue SL03 ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២១៤ សេះ កម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយTernary ទំហំ ៥៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥,៩ វិនាទី។
- ម៉ូទ័រអេឡិចត្រិចដែលអាចផលិតកម្លាំងបាន ២៥៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយ Ternary ទំហំ ៧៩,៩៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០៥ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តង និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៦,៩ វិនាទី៕