ប្រវត្តិសាស្រ្តថ្មី! ពានរង្វាន់នាយកប្រតិបត្តិរថយន្តល្អបំផុតលើលោក ឈ្នះដោយមនុស្សស្រីជាលើកដំបូង

[បរទេស] អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្ត BYD លោកស្រី Stella Li បានឈ្នះបានរង្វាន់នាយកប្រតិបត្តិរថយន្តពិភពលោកប្រចាំឆ្នាំ ២០២៥ (World Car Person Of the year 2025) ដែលជាពានរង្វាន់បានរួមចំណែកយ៉ាងសំខាន់ដល់ឧស្សាហកម្មនេះ។

សម្រាប់គណៈវិនិច្ឆ័យក្នុងបានរង្វាន់នេះ មានអ្នកកាសែតចំនួន ៩៦ នាក់មកពីជុំវិញពិភពលោកបានបោះឆ្នោតឲ្យលោកស្រី Stella Li ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តពានរង្វាន់នេះ​ ជាមនុស្សស្រី និងក្រុមហ៊ុនរបស់ប្រទេសចិនបានឈ្នះ ។ លើសពីនេះ លោកស្រីក៏ត្រូវបានគេដាក់ឈ្មោះឲ្យថា “Lady of Electric Cars” កំពុងដឹកនាំក្រុមហ៊ុនធំជាងគេមួយនៅក្នុងវិស័យរថយន្តពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ បើ​តាម​សេចក្តី​ប្រកាស​​របស់​សមាគម បង្ហាញថា លោកស្រ Stella Li ជាតួអង្គសំខាន់ក្នុងកំណើនទៅកាន់ទីផ្សារអន្តរជាតិរបស់ BYD ក្នុងឆ្នាំ ២០២៤ ដែលតួអង្គដ៏សំខាន់ក្នុងបង្ហាញម៉ូដែលថ្មីៗជាច្រើនទៅកាន់ទីផ្សារថ្មីៗលើសកលលោក ។

គួរបញ្ជាកផងដែរថា ពានរង្វាន់ World Car Person Of the year នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៦ ខេមេសា ឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត New York International Auto Show ក្នុងប្រទេសសហរដ្ឋអាមេរិក ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម