Kia Morning ជំនាន់ថ្មី លក់នៅវៀតណាមតម្លៃចាប់ពីជិត ២ម៉ឺនដុល្លារឡើង

រថយន្ត​ Kia Morning ​ជំនាន់​ថ្មី​ដែល​មាន​រចនាបថ​រូបរាង​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម ដោយ​មាន​តម្លៃ​ចាប់​ពី ៤៣៩​លាន​ដុង ដែល​ស្មើ​នឹង​ប្រមាណ ១៨ ៩៧២​ដុល្លារ។

រថយន្ត Kia Morning ជំនាន់​ថ្មី​ដែល​លក់​នៅ​វៀតណាម​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ថ្មី ប៉ុន្តែ​​គេ​មិន​ទាន់​ដឹង​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​វា​នៅ​ឡើយ​ទេ។ រថយន្ត Kia Morning ស៊េរី​មុន​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន ១,២៥លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៨៦​សេះ និង​មាន​ជម្រើស​ប្រើ​លេខ​ដៃ​ ៥​វគ្គ ឬ​លេខ​អូតូ ៤វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​តម្លៃ​រថយន្ត Kia Morning ​ជំនាន់​ថ្មី​នៅ​​ទីផ្សារ​វៀតណាម​គឺ​ខ្ពស់​ជាង​គូ​ប្រជែង​មួយ​ចំនួន​ដូច​ជា Hyundai Grand i10 ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៥ ១២០​ដុល្លារ និង​រថយន្ត VinFast Fadil ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៨ ៣៦០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម