ការចំណាយផលិតឡាន Tesla ធ្លាក់ពីជាង ៨ម៉ឺនដុល្លារ មកនៅត្រឹមជាង ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ថ្មីៗកន្លងទៅនេះ ប្រធានផ្នែកវិនិយោគិនរបស់ Tesla ឈ្មោះ Martin Viecha បានចែករំលែក​ព័ត៌មាន​គួរ​ចាប់​អារម្មណ៍​មួយ​ចំនួន​អំពី Tesla ក្នុងកម្មវិធី​សន្និសីទកាសែតដែល​បាន​ធ្វើ​ឡើងនៅ​ទីក្រុង San Francisco សហរដ្ឋអាមេរិក។

Martin បានបង្ហាញអំពីផែនការប្រាំឆ្នាំទៀតរបស់ Tesla រួមទាំងបាននិយាយអំពីចំណាយនៃការផលិតរថយន្ត Tesla ផងដែរ ដោយ​លើក​បាន​លើក​ឡើងថា​ ខ្ទង់ចំណាយលើការផលិតរថយន្តមួយគ្រឿងគឺជា​តួលេខ​សំខាន់​ដែលត្រូវតាមដានក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំទៀត។

ពាណិជ្ជកម្ម

ប្រធានផ្នែករូបនេះបានបង្ហាញថាកាលពីឆ្នាំ២០១៧ Tesla បានចំណាយ ៨៤ ០០០ដុល្លារ លើការផលិតរថយន្តមួយ​គ្រឿងៗ ហើយ​ការ​ចំណាយនេះបានធ្លាក់ចុះមកនៅត្រឹម ៣៦ ០០០ដុល្លារ ក្នុងមួយគ្រឿង នៅអំឡុងប៉ុន្មានត្រីមាសចុងក្រោយនេះ។ ការ​ធ្លាក់​ថ្លៃ​នៃ​ខ្ទង់​ចំណាយនេះដែរ មិនមានពាក់ព័ន្ធនឹងការថយចុះនៃតម្លៃអាគុយរថយន្តនោះទេ។

default

ផ្ទុយទៅវិញ Tesla បានផលប្រយោជន៍​ពី​ការឌីហ្សាញ​រថយន្តដែលកាន់តែប្រសើរ​ឡើង ធ្វើឲ្យ​ការផលិត​រថយន្តកាន់តែ​ងាយ​ស្រួល រួម​ទាំងការឌីហ្សាញរោងចក្រថ្មីផងដែរ។ លោក Martin បន្ថែមថារោងចក្រដំបូងរបស់ Tesla នៅរដ្ឋ California មិន​មែន​ជា​តំបន់​ល្អក្នុងការផលិតរថយន្តអគ្គិសនីនោះទេ ដោយមានទីតាំងដទៃទៀត​ធ្វើឲ្យ​ការចំណាយ​លើ​ការផលិតមានការថយចុះ ដូច​ជា​នៅ​ទីក្រុងសៀងហៃ និងទីក្រុងប៊ែរឡាំងជាដើម។

យ៉ាងណាក្ដី Tesla នៅតែចង់បន្តកាត់បន្ថយខ្ទង់ចំណាយលើការផលិតរថយន្តមួយគ្រឿងៗ ដោយជាមួយ​រោងចក្រ​ថ្មីៗ​បង្កើនការផលិត​រថយន្តបន្ថែមទៀត នោះ Tesla នឹងអាចផលិតរថយន្តដោយចំណាយមិនដល់ ៣៦ ០០០ដុល្លារ ឡើយក្នុងមួយ​គ្រឿង៕

Sponsored